Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេងមួយអស់ដៃហើយ! ធៀបការ​របស់ Janie និង Mickey រចនាពិសេសបំផុតកម្រឃើញពីមុន

  • បោះពុម្ព

សល់ប្រមាណ ២ខែទៀតប៉ុណ្ណោះអាពាហ៍ពិពាហ៍ របស់តារាសម្ដែង ២ដួងរបស់ថៃ Janie Tienphosuwan និង Mickey Allapach នឹងប្រព្រឹត្តិទៅតាមផ្លូវច្បាប់ ដូចបានកំណត់ហើយ។

ចំណែកលិខិតអញ្ជើញភ្ញៀវ ចូលរួមពិធីមង្គលនេះ ក៏បានរៀបចំរួចរាល់អស់ដែរ។ពិតណាស់ កាលពីពេលថ្មីៗនេះ អ្នករចនាម៉ូដដ៏ល្បីរបស់ថៃ Toy NAGARA បានបង្ហោះរូបធៀបការរបស់ Janie នៅលើគណនី Instagram។

ធៀបការរបស់គូស្នេហ៍ទាំង ២នេះច្នៃម៉ូដថ្លាដូចកញ្ចក់ កម្រឃើញមានពីមុន ដោយមានបញ្ជាក់ពី កាលបរិច្ឆេទច្បាស់ៗ ពោលគឺនៅថ្ងៃសុក្រ ទី ១៩ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង១១:៣០នាទីព្រឹក ដល់ម៉ោង ៤រសៀល។

 

នៅក្រោមលិខិតអញ្ជើញ ក៏មាន Hashtag សរសេរថា #Jmlovechapterone ដែរ៕

ដកស្រង់ពី៖ Sabay