បណ្តាញសង្គម

កាក់កប​ណាស់! Selena Gomez ទើបចុះ​កុងត្រា​ថ្មីផ្សាយ​ម៉ាក​កាបូប​ល្បី​មួយ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ

ខណៈអ្នកគាំទ្រជាច្រើនមាន ការអាណិតអាសូរ ចំពោះតារាចម្រៀង Selena Gomez ដោយសារតែ Justin Bieber បានសម្រេចចិត្តភ្ជាប់ពាក្យ និងគ្រោងនឹងរៀបការឆាប់ៗ

ជាមួយតារាម៉ូដែល Hailey Baldwin នោះ ប៉ុន្តែតារាចម្រៀងស្រីរូបនេះ តែងតែនៅរក្សាភាពស្រស់ស្រាយ មិនខ្វល់ពីរឿងស្នេហា ហើយផ្ដោតសំខាន់តែលើរឿងការងាររបស់នាងប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះដែរ ម្ចាស់បទ "Same Old Love” រូបនេះ ទើបតែបង្ហោះរូបភាពប៉ុន្មាន សន្លឹកជាមួយមិត្តរបស់នាងលើគណនី Instagram ដើម្បីផ្សព្វផ្សាយឲ្យក្រុមហ៊ុន លក់កាបូបម៉ាកល្បីមួយ។ តារាស្រីរូបនេះ បានចុះកុងត្រាជាមួយ ក្រុមហ៊ុនមួយនេះ ក្នុងតម្លៃ ១០ លានដុល្លារ ក្នុងនាមជាតារាដែលតំណាង ឲ្យផលិតផលនេះផ្ទាល់។

ជាមួយរូបភាពប៉ុន្មានសន្លឹកនោះដែរ អ្នកគាំទ្រមានការស្ងើចសរសើរចំពោះសម្រស់របស់នាងជាខ្លាំង បើទោះបីជាក្នុងរូបទាំងនោះ នាងផាត់មុខបែបស្រាលៗ ជាមួយនឹងឈុតសម្លៀកបំពាក់សាមញ្ញៗក៏ដោយ នាងនៅតែមើលទៅស្រស់ស្អាត និងស៊ីវិល័យជានិច្ច។

ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា បើទោះបីជាជីវិតស្នេហារបស់ Selena Gomez ហាក់មិនសមប្រកបក្ដី ប៉ុន្តែមុខរបររបស់នាងហាក់កាន់តែរីកចម្រើនទៅមុខ និងកាក់កបខ្លាំង៕

ដកស្រង់ពី៖ Sabay