Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាឡិកា​ MK ចេញ​សេរ៊ី​ថ្មី ធានា​ដឹង​តែ​ត្រូវ​ចិត្ត​ស្រីៗ​ទៀត​ហើយ!

  • បោះពុម្ព

Michael Kors ជាស្លាកយីហោនៃនាឡិកា ឆ្លាតវៃដ៏ស៊ីវិល័យកំពុងទទួលបាន ការគាំទ្រពីសំណាក់យុវនារី ក្នុងទីផ្សារអន្តរជាតិ។

ជាមួយនឹងមុខងារ គួបផ្សំតម្លៃមិនចាញ់ម៉ាកល្បីឯទៀត ក៏ជំរុញឲ្យក្រុមហ៊ុនរបស់អាមេរិក មួយនេះបន្តចេញផ្សាយម៉ូឌែលថ្មី ស៊េរី Runway រចនារូបរាងប្លែកខុសពីមុន។

ម៉ូដែលនេះ បំពាក់អេក្រង់ ១,២ អ៊ីញ កម្រិត ៣៩០ x ៣៩០ ភីកសែលតួកញ្ចប់ស្រោប ដោយលោហៈធាតុ លាយឡំប៊ូតុង ៣ គ្រាប់នៅចំហៀងខាងស្តាំ។ អ្វីដែលពិសេស MK ជំនាន់ក្រោយនេះរចនារូបរាង បំពាក់ខ្សែស៊ីលីកូនសក្ដិសមនឹង តម្រូវការប្រើប្រាស់បំពេញសកម្មភាព ថែទាំរាងកាយ ជាជាងប្រភេទខ្សែដែក។

ក្រៅពីនេះ នៅមានមុខងារច្រើនទៀត ដូចជាមុខងារការពារទឹកស្តង់ដារ 3 ATM បន្សំមុខងារ GPS និងគាំទ្រ NFC សម្រាប់ Google Play និងថាមពលថ្មអាច កាន់បានប្រហែល ១ ថ្ងៃ។ ចំពោះតម្លៃស្ថិតចន្លោះពី ២៩០ ទៅ ៤៥០ ដុល្លារ ផ្អែកទៅតាមម៉ូឌែល ប៉ុន្តែចំណុចខ្សោយមួយត្រង់ ការបំពាក់ឈីបសេរ៊ីចាស់ Snapdragon Wear 2100 ដដែល៕


 

ដកស្រង់ពី៖ Sabay