Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung បង្ហាញឧបករណ៍ ការពារសុវត្ថិភាព KNOX ចំនួន ៥ម៉ូឌែល សម្រាប់ កងយោធាអាមេរិក

  • បោះពុម្ព

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញ ឧបករណ៍អេឡិចត្រូនិក ថ្មីមួយ ដែលភ្ជាប់មកជាមួយ ប្រព័ន្ធសុវត្ថិភាព Samsung KNOX ចំនួន ៥ម៉ូឌែល ត្រូវដាក់បញ្ចូលទៅក្នុងទីភ្នាក់ងារ ការពារប្រព័ន្ធព័ត៌មាន (DISA) សម្រាប់ប្រើប្រាស់នៅក្នុង កងយោធាសហរដ្ឋអាម៉េរិក និងអង្គការស្របច្បាប់ មួយ ចំនួនទៀត។

ឧបករណ៍អេឡិចត្រូនិកទំាង ៥ម៉ូឌែលមានទូរស័ព្ទ Samsung Galaxy S4, Samsung Galaxy S4 Active, Samsung Galaxy Note 3, Samsung Galaxy Note Pro 12.2 និង Samsung Galaxy Note 10.1 2014 Edition ដែលម៉ូឌែល ទំាងនេះ ដំណើរការដោយ Android 4.4 (Kit Kat) ជាមួយប្រព័ន្ធសុវត្ថិភាព KNOX។

លោក Injon Rhee ប្រធានជាន់ខ្ពស់ KNOX ផ្នែកព័ត៌មានវិទ្យា និងទូរស័ព្ទចល័ត បានឲ្យដឹងថា "អ្វីដែលច្រើនជាង អ្នកនាំមុខគេ លើឧបករណ៍អេឡិចត្រូនិក នៅក្នុងឧស្សាហកម្ម ការដាក់បញ្ចូលឧបករណ៍ អេឡិចត្រូនិចទំាង ៥ម៉ូឌែល ទៅក្នុងបញ្ជីអនុម័តផលិតផល (APL) ជាមួយនឹងប្រព័ន្ធ ការពារសុវត្ថិភាព KNOX ដែលនាំមកនូវ ចក្ខុវិស័យ រួមរវាងសហគ្រាស និងសហគ្រាស (B2B) នៃក្រុមហ៊ុន Samsung ដើម្បីក្លាយជាក្រុមហ៊ុន នាំមុខទីផ្សារ លើផ្នែក Hardware និង Software ដែលមានមូលដ្ឋានរួម បញ្ចូលសុវត្ថិភាពនៃភាពប្រែប្រួល និងបទពិសោធន៍អ្នក ប្រើប្រាស់ ដែលជាប្រយោជន៍ សម្រាប់រដ្ឋាភិបាល សហរដ្ឋអាម៉េរិក ក្នុងការបំពេញបេសកកម្ម របស់ពួកគេ ។

លោកបានបន្តទៀតថា "លើសពីនេះទៀត វាគឺជាការរួមបញ្ចូលគ្នា តែមួយគត់នៃសន្តិសុខ និងអន្តរប្រតិបត្តិការ ដែលអនុញ្ញាត ឲ្យក្រុមហ៊ុន Samsung បំពេញ និងឆ្លើយតបទៅ ក្រសួងការពារជាតិ (DoD) ដែលតម្រូវការកត់ ចំណាំ យ៉ាងម៉ត់ចត់នៃការជ្រើសរើស ឧបករណ៍អេឡិចត្រូនិកដែលអនុម័ត ដោយរដ្ឋាភិបាល សម្រាប់ការប្រើប្រាស់ របស់កងយោធា និងសហព័ន្ធសហរដ្ឋអាម៉េរិក។

បញ្ជីអនុម័តផលិតផល (APL) ដែលត្រូវបានចេញផ្សាយ ដោយ DISA ផ្តល់ការអនុម័តជាផ្លូវការ លើការវិភាគនៃ ឧបករណ៍ អេឡិចត្រូនិកចល័ត ដែលមានមុខងារ ច្រើនដើម្បីគាំទ្រដល់សុវត្ថិភាព ផ្លាស់ប្តូរចល័តសម្រាប់ កងទ័ព សហរដ្ឋអាម៉េរិក ទីភ្នាក់ងាររដ្ឋាភិបាល សហរដ្ឋអាម៉េរិក និងអង្គការសន្តិសុខ។

ដើម្បីបំពេញតាមដំណើរការ អនុម័ត DISA បានយ៉ាងម៉ត់ចត់ ឧបករណ៍ដែលភ្ជាប់ ជាមួយប្រព័ន្ធសុវត្ថិភាព KNOX បានបង្ហាញអនុលោម តែមួយគត់ ដោយ ស្របលើចំណុច ដែលកំណត់ជាង ១០០ចំណុច ចាប់ពីការសរសេរកូដ សម្ងាត់ដល់ការផ្លាស់ប្តូរ ដ៏សំខាន់ មួយដើម្បីគាំទ្រ នៃបទដ្ឋានបណ្តាញ សុវត្ថិភាព។

ប្រព័ន្ធប្រតិបត្តិការ Android STIG របស់ Samsung ជាមួយ KNOX ផ្តល់នូវបច្ចេកទេសសុវត្ថិភាព និងការអនុវត្តន៍ លម្អិត សម្រាប់ការអនុវត្តន៍ លើសេចក្តីពង្រាងអនុស្សរណៈសន្តិសុខ គ្រប់ជ្រុងជ្រោយទៅ ប្រព័ន្ធប្រតិបត្តិការ Android ក្នុងការប្រើប្រាស់ជាច្រើន នៃឧបករណ៍អេឡិចត្រូនិក ចល័តរបស់ Samsung។ គោលនយោបាយរបស់ ក្រសួងការពារជាតិ តម្រូវឱ្យរាល់ការប្រើប្រាស់ ព័ត៌មានវិទ្យាដើម្បី ដោះស្រាយព័ត៌មាន របស់ ក្រសួងត្រូវតែអនុវត្ត តាមគោលនយោបាយ ស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ស្ថាបត្យកម្ម ការត្រួតពិនិត្យ សន្តិសុខសុវត្ថិភាព និងនីតិវិធីត្រឹមត្រូវ។ លោក បានបន្ថែមថា ក្រុមហ៊ុន Samsung បានស្វះស្វែងរកការបញ្ជាក់ពី សន្តិសុខសុវត្ថិភាពរដ្ឋាភិបាល នៅទូទាំង ពិភពលោក សម្រាប់ឧបករណ៍ Samsung ដែលភ្ជាប់ជាមួយ KNOX សម្រាប់ប្រើនៅក្នុងបណ្តាញ រដ្ឋាភិបាលទូទាំង ពិភពលោក។ ជាលទ្ធផលនៃការផ្តួចផ្តើម រដ្ឋាភិបាលអង់គ្លេស ដែលថ្មីៗនេះទើប ចេញផ្សាយពីឧបករណ៍ អេឡិចត្រូនិក សម្រាប់អ្នកប្រើប្រាស់ ចុងក្រោយ (End User Device) គោលការណ៍ណែនាំសន្តិសុខ សុវត្ថិភាព សម្រាប់ឧបករណ៍ អេឡិចត្រូនិកជាមួយ Samsung KNOX ដំណើរការដោយប្រព័ន្ធ Android។

លើសពីនេះទៀត Mobile Device Fundamentals Protection Profile (MDFPP) Common Criteria (CC) បានធានាបញ្ជាក់ផងដែរ លើទូរស័ព្ទ Samsung Galaxy S5 និង Samsung Note 10.1 2014 Edition ក្នុងខែ ឧសភាឆ្នាំ 2014 និង Samsung Galaxy S4, Samsung Galaxy Note 3, Samsung Galaxy Note Pro 12.2 នៅក្នុងខែ កុម្ភៈ ឆ្នាំ 2014៕