Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ariana Grande ប្រទះ​ឃើញ​យំពេល​បង្ហាញ​ខ្លួន​លើក​ដំបូង ក្រោយ​អតីត​សង្សារ​ស្លាប់

  • បោះពុម្ព

កាលពីថ្ងៃច័ន្ទ ទី១៧ ខែកញ្ញានេះ ខាងសារព័ត៌មាន Daily Mail បានបង្ហោះរូបភាពបង្ហាញខ្លួន ដំបូងរបស់តារាចម្រៀង Ariana Grande គិតចាប់តាំងពីមរណភាព របស់អតីតមិត្តប្រុស របស់នាងមក។

រូបភាពនោះដែរ ថតបានខណៈរូបនាង ដើរលើដងផ្លូវជាមួយនឹងគូដណ្ដឹង។ តាមរយៈរូបភាពទាំងនោះ បង្ហាញឲ្យឃើញថា តារាចម្រៀងស្រីរូបនេះ នៅមានអារម្មណ៍ពិបាកចិត្តនៅឡើយ រហូតសម្រក់ទឹកភ្នែកថែមទៀតផង។ គួរបញ្ជាក់ថា ក្រោយការស្លាប់របស់តារាចម្រៀង Mac Miller តារាចម្រៀង Ariana Grande បានលុបចោលការចូលរួមកម្មវិធី Emmy Award។

តារាចម្រៀង Ariana Grande ដើរកាន់ដៃគ្នាជាមួយគូដណ្ដឹង Pete Davidson ក្នុងតំបន់ Manhattan។ ពួកគេដើរជាមួយគ្នាដោយឆ្លងកាត់ផ្លូវប្រហែល ៣០ចន្លោះ រួមទាំងមានអង្គរក្ស ខ្លះតាមការពារផងដែរ។ ម្ចាស់បទ "God is a woman” រូបនេះ ហាក់មានការពិបាកចិត្តខ្លាំង រហូតយំ ហើយទម្រេតក្បាលដាក់លើស្មា គូដណ្ដឹងរបស់នាង។

ការពិបាកចិត្តនេះ អាចបណ្ដាលមកពីការសោកស្ដាយ អតីតមិត្តប្រុសរបស់នាង មិនគួរមានរឿងអកុសលបែបនេះ កើតឡើងលើរូបលោកទាល់តែសោះ៕


 

ដកស្រង់ពី៖ Sabay