Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀងសាច់ចាំ James Reurngsak ត្រៀមមកកម្ពុជា ជាមួយគម្រោងពិសេស

  • បោះពុម្ព

ដំណឹងល្អសម្រាប់ អ្នកចូលចិត្តតន្ត្រីថៃ ត្បិតចុងខែនេះ តារាចម្រៀងដ៏ល្បីល្បាញ James Reurngsak នឹងលេចវត្តមានជាពិសេសមកសួរសុខទុក្ខអ្នកគាំទ្រកម្ពុជា រួមជាមួយដៃគូធ្វើឲ្យសម្រស់ស្អាត គឺផលិតផល MOJO Golden Mask 24K។

បុរសសង្ហារូបនេះនឹង ត្រៀមមកកម្ពុជានៅថ្ងៃទី ២១ កញ្ញា ២០១៨ នេះហើយ គឺដើម្បីចូលរួមក្នុងកម្មវិធី Golden Party ដែលរៀបចំឡើងដោយក្រុមហ៊ុន ជំនាញផ្នែកអាហារបំប៉ន និងសម្រស់របស់ថៃ អាម៉ាដូ (Amado) ខណៈខ្លួនបាននាំយកផលិតផលថ្មីមួយទៀតឈ្មោះ MOJO Golden Mask 24K មកកាន់ទីផ្សារកម្ពុជា រួមទាំងប្រកាសរកតំណាងចែកចាយ ទូទាំងខេត្តក្រុង។

កម្មវិធីនេះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន Bottom Up ចាប់ពីម៉ោង ៦ ដល់ ៩យប់ ដោយមានការលេងហ្គេមកម្សាន្ត ទទួលទានអាហារ ការប្រគំតន្រ្តីខ្នាតតូច និងការចែករង្វាន់ជាច្រើន សន្ធឹកសន្ធាប់ដូចជា មាស ទូរសព្ទ នឹងរង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ។

បើចង់ចូលរួម អ្នកអាចទាក់ទងមកកាន់លេខ 011 932 888 ឬផ្ញើសារមកកាន់ Suptar Shopping ។ កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះណា៎! ព្រោះការទទួលពាក្យ មានចំនួនកំណត់។ តែមុនបានជួបផ្ទាល់ ទស្សនាវីដេអូខាងក្រោម បន្តិចមើល៍ James មានអីនិយាយមក Fan កម្ពុជា?

ដកស្រង់ពី៖ Sabay