Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភិន សុដាលីស ដឹកដៃកូនស្រីដំណក់ឈាមរួមគ្នាជាមួយ ប៉ែន ចំរ៉ុង មកគាំទ្ររឿងខ្លួនឯងសម្ដែង

  • បោះពុម្ព

ក្នុងនាមជាម្ដាយទោះបី ជាហត់នឿយពីការសម្ដែងយ៉ាងណា ភិន សុដាលីស មិនដែលភ្លេចកូនស្រី បណ្ដូលចិត្តដែលជាដំណក់ឈាមរួមគ្នាជាមួយ ប៉ែន ចំរ៉ុង នោះទេគ្រប់ដង្ហើមចេញចូលនាង គឺមានតែកូនប្រឹងប្រែង រកស៊ីសព្វថ្ងៃក៏ដើម្បីកូន។

ជាក់ស្ដែងក្នុងថ្ងៃសម្ពោធ រឿងខ្នាតធំកាលពីល្ងាចមិញ ដាលីស បានដឹកដៃកូនស្រីមកជួយ គាំទ្រភាពយន្តដែលសម្ដែងដោយខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមិត្តភ័ក្ដិសិល្បៈ និងភ្ញៀវកិត្តិយសនៅទីនោះផ្ទាល់ផងដែរ។

ភិន សុដាលីស ថា នាងគ្មានអារម្មណ៍ហត់នឿយ អ្វីទាំងអស់ ទោះបីជាមកពីថតរឿងហើយ ត្រូវរៀបចំខ្លួនមកសម្ពោធរឿងបន្តទៀតក្ដី ក៏ខ្លួននៅតែសប្បាយចិត្ត ព្រោះមានកូនស្រីជាទីស្រឡាញ់ ចាំផ្ដល់ស្នាមញញឹម និងឲ្យកម្លាំងចិត្ត។

“ដូចថ្ងៃនេះអ៊ីចឹងខ្ញុំមកពីថត ពេលឃើញមុខកូនសើច ដាក់ភ្លាមក៏ភ្លេច ការនឿយហត់ទាំងអស់។ ស្រឡាញ់ខ្លាំងពេកក៏យកគាត់មកសម្ពោធរឿងតែម្ដងទៅ ព្រោះឃើញខ្ញុំចេញពីផ្ទះមកយំតាម"។ នេះបើតាមអ្នកម្ដាយវ័យក្មេងរៀបរាប់៕

ដកស្រង់ពី៖ Sabay