Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​ស្មាន​មិន​ដល់ ​បវរកញ្ញា​កម្ពុជា​​៣រូប មាន​ប្រវត្តិ​កម្សត់​ស្រដៀង​គ្នា​

  • បោះពុម្ព

បើមើលពីរូបរាងខាងក្រៅ មានមនុស្សជាច្រើនគិតថា បវរកញ្ញា៣រូបរបស់កម្ពុជា ប្រហែលកើតចេញពី ក្រុមគ្រួសារត្រកូលទ្រព្យស្តុកស្តម្ភ រស់នៅជួបជុំគ្រួសារមិនខាន។

តាមពិតស្រីស្អាត៣រូបខាងក្រោម ដែលកំពុងត្រៀមដណ្ដើមមកុដតម្លៃខ្ទង់ម៉ឺនដុល្លារ មានប្រវត្តិកម្សត់ និងខ្លះជាក្មេងកំព្រាទៀតផង។

រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៨ 

កញ្ញា រឿន ណាត ធំធាត់ឡើងនៅក្នុងគ្រួសារមានជីវភាពលំបាក នៅខេត្តកំពង់ចាម ដែលមានតែម្ដាយ គ្មានឪពុកនិងពុំដែលស្គាល់សូម្បីតែអត្តសញ្ញាណ មុខមាត់ឪពុកខ្លួនបែបណានោះឡើយ។

មានជីវិតជាកូនអ្នកស្រែ ជួបទាំងបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ ព្រមទាំងពុំមានឱកាសទទួលបានការសិក្សាគ្រប់គ្រាន់ តាមដែលខ្លួនចង់បាន។ មិនថាលំបាកត្រូវដើរដួលនិងក្រោកឈរប៉ុន្មានដងទេ រឿន ណាត តែនៅទន្ទេញពាក្យថាតស៊ូ និងអត់ធ្មត់ជាមួយបងស្រី ដើម្បីក្រុមគ្រួសារ ។ ប៉ុន្តែពេលនេះលទ្ធផលបានចេញជាផ្លែផ្កាហើយ កញ្ញាបានសាងកិត្តិយសមួយ ដោយដណ្ដើមបានជយលាភី បវរកញ្ញាចក្រវាលកម្ពុជា ២០១៨ នឹងត្រៀមប្រកួតជាមួយបវរកញ្ញាមកពីបណ្ដាលប្រទេសផ្សេងៗ នៅប្រទេសថៃ ក្នុងខែធ្នូខាងមុខនេះ។

កែវ សេងលីហួរ បវរកញ្ញាផែនដីកម្ពុជា ឆ្នាំ២០១៨


លីហួរ ជាកូនកំព្រា ដោយអ្នកមានគុណទាំង២បានលាចាកចោលតាំងពីនៅតូចម៉្លេះ។ លីហួរមិនដែលមានឱកាសហៅអ្នកមានគុណទាំងពីរសូម្បីតែម្ដងក្នុងជីវិត និងមិនដែលបានបរិភោគម្ហូបដែលជាស្នាដៃរបស់អ្នកម្ដាយសូម្បីតែម្ដងក្នុងជីវិតនេះ។


ក្នុងមណ្ឌលក្មេងកំព្រា កែវ សេងលីហួរ ធំធាត់ឡើង ព្រមទាំងរៀនជំនាញមួយចំនួននៅទីនោះ។ ឆ្លងកាត់ការតស៊ូជាច្រើន លីហួរ បានរុញច្រានខ្លួនឯងលើឆាកអន្តរជាតិ ក្នុងការដណ្ដើមមកុដបវរកញ្ញាផែនដី នៅប្រទេសហ្វីលីពីន នៅថ្ងៃ១៣ វិច្ឆិកា ខាងមុខ។

ឌី លីកា Miss Grand កម្ពុជា ឆ្នាំ២០១៨


លីកា មានកំណើតនៅទឹកដីខេត្តកំពង់ចាម មានបងប្អូន៤នាក់ ជាកូនអ្នកស្រែចម្ការ ដោយសារជីវភាពលំបាកពេក បវរកញ្ញារូបនេះគ្មានឱកាសបានរៀនចប់ចុងចប់ដើម ដោយឈប់ត្រឹមថ្នាក់វិទ្យាល័យ។


លីកា សម្រេចមកភ្នំពេញព្រាត់ពីម្ដាយឪពុក ដើម្បីរកការងារធ្វើ ជួយផ្គត់ផ្គង់គ្រួសារ។ កញ្ញា ប្រាប់ថា តាំងពីតូចមក នាងតែងតែយកពេលវេលារកប្រាក់ជួយគ្រួសារ ដោយមិនសូវមានពេលគិតគូរពីបំណងប្រាថ្នាខ្លួនឡើយ។ ប៉ុន្តែពេលនេះ លីកា កំពុងសាងកេរ្តិ៍ឈ្មោះ ដោយតំណាងកម្ពុជា ដើម្បីប្រជែងមកុដតម្លៃ ៣០ម៉ឺនដុល្លារ ជាមួយបេក្ខនារីមកពីបណ្ដាលប្រទេសផ្សេងៗ៕

ដកស្រង់ពី៖ Sabay