Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹងរៀបការរបស់ Justin ធ្វើឲ្យ Selena ជូរចត់បំផុតរហូតផ្ដាច់​ការទាក់ទងពីគ្រប់គ្នា?

  • បោះពុម្ព

កាលពីខែមុន តារាសម្ដែង និងចម្រៀង Selena Gomez បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួម អាជីពភ្ញាក់ផ្អើល ព្រមទាំងព្រួយបារម្ភបំផុត បន្ទាប់ពីនាងត្រូវបញ្ជូនទៅ ព្យាបាលភ្លាមៗពេល ជំងឺផ្លូវចិត្តធ្វើទុក្ខ។

ទាក់ទងនឹងស្ថានភាព នាងនៅពេលនេះ ក៏មានសេចក្ដីរាយការណ៍មកថា នេះអាចមកពីនាងអស់ ការអត់ធ្មត់ក្នុងការធ្វើចិត្ត តតាំងនឹងដំណឹងរៀបការរបស់ Justin និង Hailey។

ប្រភពពីវិបសាយ US Weekly បានឲ្យដឹងថា៖ "Justin គឺជាស្នេហ៍ពិតដំបូងរបស់ Selena ហេតុនេះហើយនាងពិតជា ប្រច័ណ្ឌខ្លាំងណាស់។ ម្យ៉ាងក៏ជារឿងរ៉ាវល្វីង ជូរចត់បំផុតក្នុងជីវិតនាងដែរ”។ ដោយសារមានបញ្ហាជាច្រើនបែបនេះ ទើប Selena រងនូវសម្ពាធជាខ្លាំង រហូតកាត់ផ្ដាច់ទំនាក់ទំនង ជាមួយមិត្តភ័ក្តិ ហើយគេចខ្លួនមិនឲ្យអ្នកណាដឹងឡើយ។

បើតាមសេចក្ដីរាយការណ៍ ដែលបានចុះផ្សាយកន្លងទៅ បានឲ្យដឹងថា Selena ចូលមន្ទីរពេទ្យដល់ទៅ ២ដងឯណោះកាលពីខែកញ្ញា ស្របពេលកម្រិតឈាមធ្លាក់ចុះ ដល់ចំណុចមិនស្រួលខ្លាំង (នេះបើផ្អែកតាមលទ្ធផលក្រោយ វះកាត់ក្រលៀនកាលពីឆ្នាំ ២០១៧)។

មួយវិញទៀត ក៏ទាក់ទងនឹងវិបត្តិផ្លូវចិត្ត ជាហេតុតម្រូវឲ្យនាងត្រូវចំណាយ ពេលព្យាបាលឲ្យបានគ្រប់គ្រាន់ ដើម្បីវិលមកសភាពធម្មតាវិញ៕


 

ដកស្រង់ពី៖ Sabay