Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាស់​ហើយ! Mi Mix 3 មាន​ RAM ទំហំ ១០ GB និង​ប្រើ​សេវា 5G បានទៀត

  • បោះពុម្ព

ក្រោយពីបានបញ្ជាក់ពីថ្ងៃប្រកាស និងរូបរាងរបស់ Mi Mix 3 រួចមក ពេលនេះ Xiaomi បានបញ្ជាក់បន្ថែមទៀតអំពីលក្ខណៈសម្បត្តិលេចធ្លោលើស្មាតហ្វូនកំពូលថ្មីរបស់ខ្លួន។

Xiaomi បានបង្ហោះរូបភាពពីរសន្លឹក លើគណនី Facebook ដែលបានលើកឡើងថា Mi Mix 3 នឹងជាស្មាតហ្វូនដំបូងក្នុងលោក អាចទ្រាំទ្រនឹងសេវាអ៊ីនធឺណិត 5G។ បន្ថែមពីនេះ Mi Mix 3 ក៏នឹងជាស្មាតហ្វូន ដំបូងគេមាន RAM ទំហំធំដល់ ១០ GB ឯណោះ។

Mi Mix 3 នឹងបង្ហាញខ្លួន ជាផ្លូវការនៅថ្ងៃទី ២៥ ខែតុលា ក្នុងកម្មវិធីប្រកាសដែលធ្វើឡើងនាទីក្រុងប៉េកាំង។ ស្មាតហ្វូននេះនឹងមានរចនាបថអេក្រង់ លាតសន្ធឹងពេញផ្ទៃ គ្មានក្បាលឆក ដោយមានកាមេរ៉ាបង្កប់ក្នុងតួខ្លួន៕

ដកស្រង់ពី៖ Sabay