Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូឌែល​ថ្មី Vivo Z3 ប្រើ​ឈីប Snapdragon 710 អម RAM 6GB តម្លៃ​តែ​ជាង ៣០០ ដុល្លារ

  • បោះពុម្ព

កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុនប្រទេសចិន Vivo បានដាក់បង្ហាញស្មាតហ្វូន V11 និង V11 Pro ក្នុងទីផ្សារចិននិងឥណ្ឌា។

រំលងតែជាងមួយខែគូប្រជែង Oppo/Huawei ក៏បន្តរចនាចេញម៉ូឌែលថ្មីនៃត្រកូល Z3 មានពីរជំនាន់ដោយមួយបំពាក់ឈីប Snapdragon 670 និង Snapdragon 710។

Vivo Z3 V1813BA ជំនាន់ឈីប Snapdragon 670 មាន CPU ប្រភេទ Kryo 360 ពីរគ្រាប់រត់នៅល្បឿន2GHz និងប្រាំមួយគ្រាប់ទៀតល្បឿន 1.7GHz ដោយមាន RAM 4GB អង្គផ្ទុក 64GB អាចបន្ថែម microSD ដល់ 256GB។ Vivo Z3 V1813DA ជំនាន់ Snapdragon 710 មាន CPU ដូចគ្នាតែល្បឿនខ្ពស់ជាងដល់ 2.2GHz មាន RAM 6GB និងជម្រើសអង្គផ្ទុក 64GB/128GB ដោយមានកាមេរ៉ាមុខទំហំ 12MP ប្រភេទ Dual Pixel Sensor ដោយខាងក្រោយភ្លោះពីរគ្រាប់ទំហំ 16MP+2MP ។

សម្រាប់ការរចនាតួខ្លួនត្រកូល Z មិនខុសពីត្រកូល V ដោយមានរចនាអេក្រង់រាងដំណក់ទឹកទំហំ ៦,៣ អ៊ីញ កម្រិត ១ ០៨០p មានទំហំថាមពលថ្ម ៣,៣១៥mAh ប៉ុន្តែសោកស្តាយនៅរក្សារន្ធសាក microUSB។

ស្ថិតក្នុងជម្រើស ៣ ពណ៌ Starry Night, Aurora Blue និង Dream Powder ចំពោះតម្លៃជំនាន់ SD670/4GB/64GB តម្លៃ ២៣០ ដុល្លារ ខណៈជំនាន់ SD710/6GB/64GB តម្លៃ ២៧៥ ដុល្លារ ធៀបនឹង SD710/6GB/128GB តម្លៃ ៣៣០ ដុល្លារ បច្ចុប្បន្នមានដាក់លក់ជាផ្លូវការលើគេហទំព័រ Online របស់ VIVO៕

ដកស្រង់ពី៖ Sabay