បណ្តាញសង្គម

បាត់​មុខ​ ៥​ឆ្នាំ មក​វិញ​ប៉ះរឿងថ្មី Yoon Eun Hye នៅតែមិនធ្វើ​ឲ្យ​អ្នកគាំទ្រខកចិត្ត

ទីបំផុតអ្វីដែលអ្នកគាំទ្រ បានរង់ចាំបានមកដល់ហើយ គឺវត្តមានវិលមកវិញសា ជាថ្មីរបស់តារាសម្ដែងក្រមិចក្រមើម Yoon Eun Hye។

បន្ទាប់ពីបាត់មុខពីសិល្បៈ អស់រយៈពេលជាង ៥ឆ្នាំ ពេលនេះ Yoon Eun Hye បានមកជួបអ្នកគាំទ្ ររបស់ខ្លួនវិញហើយ តាមរយៈរឿងថ្មីមានចំណងជើងថា "Love Alert” របស់ទូរទស្សន៍ MBN។ ដោយឡែកថ្មីៗ រឿងភាគនេះក៏បានបង្ហាញ វីដេអូខ្លីដំបូង បង្កឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ។

ភាពយន្តភាគ “Love Alert” បង្ហាញពីរឿងរ៉ាវស្នេហា របស់វេជ្ជបណ្ឌិតដ៏ល្បីម្នាក់ (សម្ដែងដោយ Chun Jungmyung) ដែលពេញចិត្តរស់នៅម្នាក់ មិនខ្វល់រឿងស្នេហា និងកំពូលតារាល្បី (សម្ដែងដោយ Yoon Eun Hye) ដែលជាមនុស្សរូមែនទិកតែងស្រម៉ៃចង់បានស្នេហា អស្ចារ្យមួយ។ អ្នកទាំង ២ តែងប៉ះទង្គិចគ្នាឥតល្ហែ ក្នុងស្ថានភាពជាច្រើន។

វាជាប្រភេទរឿងបែបកំប្លែង ថ្មីមួយទៀតហើយរបស់ Yoon Eun Hye នេះនឹងចាក់បញ្ចាំង ជាផ្លូវការនៅថ្ងៃទី ៣១ ខែតុលា ខាងមុខនេះ ហើយក៏រំពឹងថាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ៕


ដកស្រង់ពី៖ Sabay