Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទិដ្ឋភាពកូនខ្មែរប្រឡង The Voice Kids នៅកាណាដាមកដល់កម្ពុជាព្រឹកមិញនេះ

  • បោះពុម្ព

កូនកាត់ខ្មែរ សញ្ជាតិកាណាដា ឃុន អេនឌី ដែល ប្រឡងThe Voice Kids នៅកាណាដាកាលពីឆ្នាំ២០១៦ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជនទាំងក្នុង និងក្រៅប្រទេសឥឡូវបានមកដល់កម្ពុជា ហើយនៅព្រឹកមិញនេះ។

ជាមួយស្នាមញញឹមកុមារា ឃុន អេនឌី ឲ្យដឹងថាកាមកកាន់ ប្រទេសកម្ពុជាលើកដំបូងនេះតាមរយៈទូរទស្សន៍ហង្សមាស ដែលបានអញ្ជើញរូបគេឲ្យ ធ្វើជាតារាកិត្តិយសច្រៀង ក្នុងកម្មវិធីThe Voice Kids រដូវកាលទី២។

ដោយត្រៀមនឹងបកស្រាយបទចម្រៀង៣បទឲ្យ ពុកម៉ែបងប្អូនបានសប្បាយរីករាយ ក្នុងនោះមានបទអង់គ្លេស២បទ និងខ្មែរមួយបទដែលមាន ចំណងជើងថា"អនុស្សាវរីយ៍វត្តដំរីស" ដែលជាសំនៀងដើមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។

ប្រឡង The Voice Kids នៅកាណាដា ឆ្នាំ២០១៦ ឃុន អេនឌី មិនបានទទួលពាន ឡើយតែរូបគេឈាន ដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ។ ទោះបីជាកុមារាវ័យ ១៤ឆ្នាំ រូបនេះមិនបានទទួលពានក្ដីនេះជា មោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលមានកូនខ្មែរទៅដល់ទីណាឡើងបង្ហាញសមត្ថភាព នៅទីនោះមិនចាញ់ប្រទេសជិត ខាងឡើយ៕

ដកស្រង់ពី៖ Sabay