បណ្តាញសង្គម

ស្អាតមែន! ពិភពលោករកឃើញម្ចាស់មកុដ Miss Grand International 2018

ក្រោយឆ្លងកាត់វិញ្ញាសា និងការប្រកួតដ៏ស្វិតស្វាញរយៈពេលជិត១ខែ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2108 នៅប្រទេសមីយ៉ាន់ម៉ា បានរកឃើញស្រីស្អាតគ្រងមកុដតម្លៃ ៣០ម៉ឺនដុល្លារ ហើយ។

បវរកញ្ញា Clara Sosa មកពីប្រទេស ប៉ារ៉ាហ្គាយ បានយកឈ្នះ បេក្ខនារីដល់ទៅជិត ១០០នាក់មកពីជុំវិញពិភពលោក។ ចំពោះតំណែងបវរកញ្ញារងទី១បានទៅលើកញ្ញា Meenakshi Chaudhary មកពីប្រទេសប្រទេសឥណ្ឌា បវរកញ្ញារងទី២ Nadia Purwoko មកពីប្រទេស ឥណ្ឌូនេស៊ី បវរកញ្ញារងទី៣ Nicole Marie Colon មកពីប្រទេស ព័រតូរីកូ និងបវរកញ្ញារងទី៤ Haruka Oda មកពីប្រទេសជប៉ុន។

ដកស្រង់ពី៖Sabay