បណ្តាញសង្គម

Miss Grand International 2018 រំភើបពេកដល់ថ្នាក់ទន់ជើងដេកដួលលើឆាក

កម្មវិធីប្រឡងបវរកញ្ញា Miss Grand International 2018 បានបញ្ចប់ទៅហើយ កាលពីយប់មិញនេះ ដោយបានរកឃើញ ម្ចាស់តំណែងជាស្ថាពរហើយ គឺបវរកញ្ញា Clara Sosa មកពីប្រទេស ប៉ារ៉ាហ្គាយ។

ទស្សនិកជនមាន ការភ្ញាក់ផ្អើលជាខ្លាំង ពេលរកឃើញម្ចាស់ ជយលាភីប្រចាំឆ្នាំ បានទៅលើ ស្រីស្អាត Clara។ ប៉ុន្តែភ្លាមៗ រឿងស្មានមិនដល់មួយក៏បានកើតឡើង ដោយ Clara បានទន់ជើងដួល សន្លប់ភ្លាមៗលើវេទិកា ដោយសារតែអារម្មណ៍រំភើប រំជើបរំជួលពេក។

យ៉ាងណាក្ដីភ្លាមៗ ក្រុមការងារក៏បាននាំគ្នាមកជួយនាង ហើយមួយសន្ទុះក្រោយ នាងក៏មានអាការៈប្រសើរឡើងវិញ ហើយការប្រគល់មកុដក៏ចាប់ផ្ដើមបន្ទាប់ពីនោះដែរ។

ដោយឡែកកម្មវិធីបានវិលមកសភាពប្រក្រតី និងបញ្ចប់ទៅយ៉ាងរលូន ដោយបានរកឃើញម្ចាស់តំណែងទាំង ៥រូប។ ក្នុងនោះ ក្រៅពីម្ចាស់មកុដ Miss Grand International 2018 ក៏នៅមានតំណែងបវរកញ្ញារងទី១ ដែលបានទៅលើកញ្ញា Meenakshi Chaudhary មកពីប្រទេសប្រទេសឥណ្ឌា បវរកញ្ញារងទី២ Nadia Purwoko មកពីប្រទេស ឥណ្ឌូនេស៊ី បវរកញ្ញារងទី៣ Nicole Marie Colon មកពីប្រទេស ព័រតូរីកូ និងបវរកញ្ញារងទី៤ Haruka Oda មកពីប្រទេសជប៉ុន៕

ដកស្រង់ពី៖ Sabay