Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អុញស្នេហា ម៉ាដូណា និងប្ដីក្មេងកំពុងជួបរឿងរង្គោះរង្គើព្រោះមានអ្នកទី៣

  • បោះពុម្ព

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ម៉ាដូណា និងកំលោះសង្ហាវ័យក្មេង ណុប ហេងទ្រី ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងផងដែរ។

បន្ទាប់ពីឃើញអ្នកទាំងពីរ ធ្វើខួបស្នេហាគម្រប់៥ឆ្នាំ យ៉ាងផ្អែមល្ហែម តែគួរឲ្យស្ដាយឥឡូវចំណងស្នេហ៍ ស្រឡាញ់ភេទដូចគ្នាមួយគូនេះកំពុងជួបរឿងរង្គោះរង្គើ ព្រោះមានអ្នកទី៣មកជ្រៀតជ្រែក។ ជាក់ស្ដែងមុននេះបន្តិច ណុប ហេងទ្រី ជាប្ដីវ័យក្មេងរបស់ ម៉ាដូណា បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា គ្រប់ពេលលោក តែងតែសួរសំនួរដដែលៗទៅកាន់រាជិនីមុខសេះជាប្រពន្ធថា៖" អូនស្រឡាញ់បងទេ? អូនមានចង់បែកពីបងទេ? ហើយអូនក៏ឆ្លើយថាមិនដែលចង់បែកពីបងទេ។

ប៉ុន្តែថ្ងៃនេះរឿងដែលបងខ្លាច បានក្លាយជាការពិតហើយ ព្រោះតែគេទើបបង និងអូនបែកគ្នា"។ បន្ថែមពីនេះប្ដីវ័យក្មេងរូបនេះថា គ្រប់ពេលដែលលោក ប្រច័ណ្ឌហួងហែង ម៉ាដូណា ព្រោះតែស្រឡាញ់ខ្លាំងពេក។ ដូច្នេះខ្លួនគ្មានអ្វីជ្រើសរើសក្រៅពីចែកផ្លូវគ្នាដើរនោះទេ ព្រោះមិនអាចទ្រាំមើលមនុស្សដែលខ្លួនស្រឡាញ់ លួចទាក់ទងអ្នកផ្សេង។

ជាមួយគ្នានេះដែរសាមីខ្លួន ទាំងពីមិនអាចសុំការបកស្រាយ លម្អិតជុំវិញផ្លូវស្នេហ៍ដើរដល់ ផ្លូវរង្គោះរង្គើដោយសារមានអ្នកទី៣មកជ្រៀតជ្រែកនោះទេ ខណៈទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល៕

ដកស្រង់ពី៖ Sabay