Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Trailerចេញភ្លាម ហេង ឡុង ជឿជាក់ថាវណ្ណកម្មដំបូងក្នុងផលិតកម្មខ្លួន មិនធ្វើឲ្យទស្សនិកជនខកបំណង

  • បោះពុម្ព

រឿង"បន្តោងឆ្នាំងដី" ដែលផលិតឡើងមាន ការសម្រិតសម្រាំងពីកវីល្បីកិត្តិនាម លោក សុខ ជំនោរ និងតារាកំប្លែងនាយ ពែកមី អស់ជាង១ឆ្នាំនៅផលិតកម្មសិល្បៈ ខ្មែរភាពយន្ត មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាចាងហ្វាងផលិតកម្ម បានចេញTrailer ហើយ។

បើតាមលោក ហេង ឡុង ប្រធានគ្រប់គ្រងការផលិតឲ្យដឹងថា “បន្តោងឆ្នាំងដី" ជាវណ្ណកម្មដំបូងរបស់ផលិតកម្ម សិល្បៈខ្មែរភាពយន្ត ជាប្រភេទរឿងបែបកំប្លែង និងរន្ធត់ប្រមូលផ្ដដោយ តារាកំប្លែង សម្ដែង កីឡាករបាល់ទាត់ កីឡាករប្រដាល់ ជាដើម។

ដូច្នេះលោក សង្ឃឹមថារឿងមួយនេះ នឹងទទួលបានការគាំទ្រពីទស្សនិកជន ពុកម៉ែបងប្អូននៅពេល ដាក់បញ្ចាំងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ។ លោក ហេង ឡុង ថា៖"តាមរយៈរឿងនេះ មិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ ដោយខ្ញុំជឿជាក់ថាល្អមើលទាក់ទាញអារម្មណ៍គ្រប់ឈុតឆាក ប្រទាក់ក្រឡាគ្នាបានល្អណាស់"៕

ដកស្រង់ពី៖Sabay