Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះ​រឿង​ច្រើនពេក Fan Bingbing សម្រេចលើកថ្ងៃរៀបការ និងចេញពីសិល្បៈលែង​ត្រឡប់?

  • បោះពុម្ព

ប៉ុន្មានខែចុងក្រោយ តារាចិន Fan Bingbing ត្រូវព័ទ្ធជុំវិញដោយរឿង អាស្រូវជាច្រើន ពិសេសទាក់ទងនឹង ករណីគេចពន្ធ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង ធ្លាក់ចុះគួរសម។

កត្តានេះ កាន់តែធ្វើឲ្យអ្នកគាំទ្ រមានការបារម្ភចំពោះអាជីព របស់តារាស្រីរូបនេះ ជាពិសេសទំនាក់ទំនងស្នេហា ជាមួយតារាសម្ដែង Li Chen ព្រោះផ្អែកតាមការប្រកាស រៀបការកាលពី ពាក់កណ្ដាលឆ្នាំ ២០១៨នេះ ថានឹងមានពិធីមង្គលនៅជិតចុងឆ្នាំនេះ ប៉ុន្តែស្រាប់តែមានរឿងមិនល្អកើតឡើង។

ក្នុងឆ្នាំនេះ Bingbing បានជួបប្រទះរឿង ជាច្រើនទាំងមង្គល និងអពមង្គល។ រម្លឹកទៅកាលពីពាក់កណ្ដាលឆ្នាំ ២០១៨នេះ Li Chen បានធ្វើពិធីភ្ជាប់ពាក្យ និងសុំគូស្នេហ៍របស់ខ្លួនរៀបការ ដោយបានចំណាយទឹកប្រាក់ ដ៏ច្រើនប្រារព្ធពិធីនេះឡើងយ៉ាងឱឡារិក ព្រមទាំងប្រកាសពីធីមង្គលការទៀត ប៉ុន្តែដោយសារមានរឿង មិនស្រួលមួយចំនួនកើតឡើង គ្រប់យ៉ាងក៏ត្រូវផ្អាកសិន។

ដោយឡែកទាក់ទង នឹងបញ្ហានេះដែរ វិបសាយព័ត៌មាន របស់ហុងកុងបានឲ្យដឹងថា គម្រោងរៀបការរបស់ គូស្នេហ៍ទាំង ២នៅតែមាន ប៉ុន្តែវាត្រូវបានលើកទៅថ្ងៃទី ០២ ខែកុម្ភៈឆ្នាំ២០១៩ វិញ ឯទីកន្លែងមិនទាន់បានបញ្ជាក់ ថានៅទីណានៅឡើយ។ ប្រភពព័ត៌មាននៅបន្តទៀតថា បន្ទាប់រៀបការរួច Fan Bingbing នឹងដកខ្លួនចេញពីពិភពសិល្បៈ ក្រោយប្រឡូកជាង ២០ឆ្នាំមកហើយ។

នេះក៏ដោយសារ នាងចង់ទុកពេលមើលថែ គ្រួសាររបស់នាង។ យ៉ាងណាក្ដីនេះគ្រាន់តែជា ព័ត៌មានបឋម ហើយសាមីខ្លួនទាំង ២ក៏មិនទាន់ចេញមុខបកស្រាយដែរ៕

ដកស្រង់ពី៖ Sabay