Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​បាន​ដឹង​ថា មុន​ទៅ​កាណាដា ឡាយ លក្ខិណា ខាត​បង់​ប្រាក់​អស់​យ៉ាង​ច្រើនណាស់

  • បោះពុម្ព

ឡាយ លក្ខិណា បានទៅដល់ប្រទេសកាណាដា តាំងពីសប្ដាហ៍មុនដើម្បី បេសកកម្មសិល្បៈលើកដំបូង ស្របពេលដែលដំណើរនេះ នាងបានបង្ខំចិត្តដកខ្លួនចេញពី គម្រោងមួយចំនួនដែលមាន តម្លៃក្បែរម៉ឺនដុល្លារ អាមេរិកឯណោះ។

លក្ខិណា ប្រាប់ថា នាងបានបដិសេធ ចំពោះសំណើរបស់ផលិតករ ក្នុងស្រុកដល់ទៅ៣នាក់ ស្មើនឹងបីគម្រោងថត ភាពយន្តដូចគ្នា ក៏ព្រោះតែនាងត្រូវទៅប្រទេសកាណាដា។ រឿងទាំងនោះ សុទ្ធតែផលិតដោយស្ថានីយ ទូរទស្សន៍ក្នុងស្រុក ក្នុងនោះ តាមការចរចាគ្នា សាច់រឿងនីមួយនឹងត្រូវចេញថតនៅអំឡុងខែ តុលានេះ និងខែមករា ២០១៩ ជាពេលដែលនាងជាប់ក្នុងបេសកកម្មនៅនាយសមុទ្រទៅហើយ។

ដូច្នេះហើយ នាងមានតែបង្ខំចិត្តបដិសេធ ទាំងសោកស្ដាយ។ លក្ខិណា ប្រាប់ថា ក្នុង១រឿង នាងទទួលបានឈ្នួលហត់នឿយពី ២០០០-៣០០០ដុល្លារអាមេរិកអាស្រ័យលើរឿងវែង ឬខ្លី សរុបជិត១ម៉ឺនដុល្លារអាមេរិក។ មូលហេតុបន្ថែមទៀតពីកិច្ចការខាងលើ អតីតស្រីស្អាតម្នាក់ ក្នុង៤នាក់ បញ្ជាក់ថា មិនមែនព្រោះតែនាង ចង់ទៅកាណាដាជាង ទើបមិនទទួលការងារខាងក្នុងនោះទេ ប៉ុន្តែក៏ព្រោះតែនាងឲ្យតម្លៃទៅលើអាទិភាពការងារជាង។

“ខ្ញុំទទួលការងារពីខាងកាណាដាមុន ដូច្នេះហើយ វាជាការទទួលខុសត្រូវរបស់ខ្ញុំដែលបាន យល់ព្រមទទួលការងារ ពីគេហើយ។ ដូច្នេះទោះបន្ថែមតម្លៃលើសកាណាដាថែមទៀត ក៏ខ្ញុំមិនទទួលដែរ វាជាសុជីវធម៌ និងវិន័យផ្ទាល់ខ្លួនរបស់ខ្ញុំផង"។ បែបនេះ តារាស្រីដដែល បញ្ជាក់ថា នាងពិតជាមានការ សោកស្ដាយចំពោះការខកខាន ឱកាសការងារក្នុងស្រុកនោះណាស់ ព្រោះថា ថវិកាក្នុងតួលេខខាងលើ មិនមែនជាចំនួនតិចតួចនោះឡើយ ម្យ៉ាងវាជាការងារយូរអង្វែងរបស់នាងផង។

បើទោះជាបានបោះបង់គម្រោងទាំង៣ខាងលើ ប៉ុន្តែ លក្ខិណា ប្រាប់ថា នាងក៏សល់គម្រោងថតភាពយន្តមួយក្នុងដៃដែរ។ ត្បិតថា មិនទាន់ដឹងថា ជារឿងអ្វី ប៉ុន្តែនាងថា ការចរចាបានឈានដល់ការព្រមព្រៀងគ្នាហើយ។ ដូច្នេះ បន្ទាប់ពីត្រឡប់មកពីកាណាដា វិញ នាងនឹងចាប់ផ្ដើមថតភាពយន្តមួយនោះភ្លាម នៅអំឡុងដើមឆ្នាំ ២០១៩ ដូចដែលបានព្រមព្រៀងគ្នា។

ឡាយ លក្ខិណា បានចាកចេញពីប្រទេសកំណើត កាលពីថ្ងៃទី ២១ តុលា និងបានទៅដល់កាណាដា នាថ្ងៃបន្ទាប់។ នាងមានបេសកកម្មដល់ទៅ២ទីនោះ ទី១ ចេញសម្ដែង Show បម្រើអារម្មណ៍បងប្អូនខ្មែរនិងទី២ គឺនាងត្រូវថតបទចម្រៀងឲ្យម្ចាស់ឧបត្ថម្ភផង ដែលមានទាំងជាភាសាខ្មែរ និងបារាំង។

លក្ខិណា ប្រាប់ទៀតថា នាងនឹងត្រូវចាប់ដៃគ្នាជាមួយ នៅ ស៊ីនឿន ចេញសម្ដែងបម្រើអារម្មណ៍បងប្អូនខ្មែរនៅកាណាដា នៅថ្ងៃទីថ្ងៃទី ០៣ ខែវិច្ឆិកា ពោលគឺចុងសប្ដាហ៍នេះតែម្ដង។ ចប់បេសកកម្មដែលមានរយៈពេលជាង ៤ខែ ឡាយ លក្ខិណា គ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញ នៅដើមកុម្ភៈ ២០១៩៕




ដកស្រង់ពី៖ Sabay