បណ្តាញសង្គម

"Find X មាន​ចំណុច​សំខាន់​មួយ​ដែល​​ស្មាតហ្វូន​ផ្សេងៗ​គ្មាន"៖ អ្នកបច្ចេកទេស OPPO

ស្មាតហ្វូន Find X របស់ OPPO មានខ្សែអង់តែន ដល់ទៅ ៨ កន្លែង ដែលបង្កប់នៅពេញ មួយតួខ្លួន ធ្វើឲ្យដំណើការនៃ ការចាប់យកប្រព័ន្ធសេវាចូល ទូរសព្ទបានខ្លាំង និងរហ័សជាងបណ្ដា ស្មាតហ្វូននានា។

តាមប្រភពពីអ្នកជំនាញបច្ចេកទេស ប្រចាំនៅមន្ទីរពិសោធន៍របស់ OPPO ផ្ទាល់ បានឲ្យដឹងថា ជាទូទៅស្មាតហ្វូនដទៃ មានខ្សែអង់តែន នៅតែផ្នែកខាងលើ ឬខាងក្រោមប៉ុណ្ណោះ។ ដោយឡែកចំពោះ ការផលិតស្មាតហ្វូន Find X មានរាងប្លែកពី ក្រុមហ៊ុនដទៃបែបនេះ ប្រភពដដែលបានបង្ហើបថា ពិបាករកកន្លែង ដាក់ខ្សែអង់តែនគ្មានទេ ព្រោះតែកន្លែងត្រូវ ដាក់ខ្សែអង់តែននោះ ជំនួសដោយទីតាំងកាមេរ៉ា ទីតាំង Speaker(រន្ធបញ្ចេញសំឡេង) ឬ កន្លែងស្រូបសំឡេង(Mic) និងមុខងារជាច្រើនទៀត ស្ទើរតែមិនសល់កន្លែងទំនេរសោះ ក៏ប៉ុន្តែ OPPO បានសិក្សាលើផលវិបាកទាំងនោះ រួចសំរេចចិត្តដាក់បញ្ចូលខ្សែអង់តែន នៅគ្រប់កន្លែងលើតួទូរសព្ទកំពូលរបស់ខ្លួនតែម្ដង។

អ្នកជំនាញបច្ចេកទេសខាងលើ បន្ថែមថា ហេតុផលនេះហើយធ្វើឲ្យអ្នកប្រើប្រាស់ដែលបានចាប់កាន់ Find X មិនថាកាន់នៅផ្នែកខាងណាក៏ដោយ ក៏ទទួលបានសេវាខ្លាំងដូចគ្នា ថែមទាំងអាច Share ទិន្នន័យចេញទៅក្រៅបានល្អ លឿនជាងម៉ូឌែលមុនៗទៀតផង ទោះជានៅជនបទដែលមានតំបន់សេវាខ្សោយក៏ដោយ។

ធៀបជាមួយទូរសព្ទផ្សេង បើអ្នកចាប់កាន់ទូរសព្ទចំផ្នែកដែលបង្កប់ខ្សែអង់តែនស្ថិតនៅ នោះការចាប់សេវាបានធ្លាក់ចុះ មិនអាចឲ្យសេវាបញ្ចូនបានដល់កម្រិតពេញលេញទោះទេ។ ជាងនេះទៀត គ្រាន់តែប័ណ្ណប៉ាតង់ស្នើសិទ្ធដាក់ខ្សែអង់តែននេះ OPPO សុំដល់ទៅ ៨៣ ប៉ាតង់ដែលជាចំនួនច្រើនមែនទែន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវ ស្របតាមស្ដង់ដាររួមមួយ មិនប៉ះពាល់ដល់ផ្នែកផ្សេងៗនៃទូរសព្ទ ក៏ដូចជា ជាគំរូមួយក្នុងការចេញត្រកូល Find ជំនាន់ក្រោយៗទៀត៕

ដកស្រង់ពី៖ Sabay