បណ្តាញសង្គម

ទើប​រក​ឃើញ​គំនិត​ថ្មីមួយ ទូរសព្ទ​អា​ច​ប្រើអេក្រង់​ពេញបាន ហើយ​មិន​បាច់​ឆកទៀត

អេក្រង់លាតពេញ មានទំនោរចាប់ អារម្មណ៍ច្រើន សម្រាប់ស្មាតហ្វូនបច្ចុប្បន្ន ប៉ុន្តែបញ្ហាត្រង់ថា កន្លែងណាដាក់កាមេរ៉ា ឬ Sensor។

Notch ជាដំណោះស្រាយ ក្រុមហ៊ុនផលិត ទូរសព្ទកំពូលជាច្រើន ភ្ជាប់ជាមួយ ដូចជា iPhone XS ឬ Huawei Mate 20 Pro ជាដើម។ ប៉ុន្តែ Oppo មានគំនិតផ្សេង ជាមួយម៉ូដែល Find X មានកាមេរ៉ាបង្កប់ហូត ប្រើពេលមានតម្រូវការ។ នេះទំនងអាចជាបច្ចេកវិទ្យាអនាគត។

មិនយូរប៉ុន្មាន Xiaomi ក៏ចាប់អារម្មណ៍ដែរ ជាមួយម៉ូដែលចុងក្រោយ Mi Mix 3 របស់ខ្លួន។ Mi Mix 3 ប្រើប្រព័ន្ធម៉ាញេទិច ដោយហូតទូរសព្ទឡើងលើបង្ហាញកាមេរ៉ាមុខ។ ប្រព័ន្ធរក្សាគុណភាពល្អ បាន ៣០០ ០០០ជុំ ច្រើនជាង ៣ ដងបើប្រៀបនឹង Oppo Find X។

ក្រៅពីនេះក៏មានម៉ូដែល Vivo NEX S (មានមុខងារស្កេនក្រយៅ ដៃបង្កប់ក្រោមអេក្រង់ និងកាមេរ៉ាហូតឡើងលើ), Honor Magic 2 (ប្រកាសជាផ្លូវការនៅថ្ងៃ ៣១ ខែតុលា ទំនងនឹងប្រើប្រព័ន្ធហូតបែបនេះ)។ ពោះ Galaxy S10 មានការរំពឹងទុកថា នឹងបំបាត់ចោលតម្រូវការប្រព័ន្ធម៉ាញេទិច ជំនួសឲ្យកាមេរ៉ាបង្កប់ក្រោមអេក្រង់តែម្តង នៅឆ្នាំ ២០១៩។

មិនថា Notch, កាមេរ៉ាហូតឡើង, Sensor បង្កប់ក្រោយអេក្រង់ អាចទំនងរក្សាការប្រើប្រាស់ លើទូរសព្ទនាពេលអនាគត ហើយក្រុមហ៊ុនចិន ទំនងនឹងមានអ្វីគួរឲ្យ ចាប់អារម្មណ៍ជាងនេះ៕


 

ដកស្រង់ពី៖ Sabay