បណ្តាញសង្គម

គ្រាន់​តែ​ខោ​អាវ​ស្វា យូរី​សុខ​ចិត្ត​ចាយ​ប្រាក់​អស់​ច្រើន​ជាង​សម្លៀក​បំពាក់​ខ្លួន​ឯង​ទៀត

តារាចម្រៀងនិយមស្ទីលប្លែកៗ កញ្ញា យូរី ទើបបញ្ចេញបទចម្រៀង ថ្មីញាក់មួយបទ "ស្វាបាប៊ូ" ធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ យ៉ាងខ្លាំង។

ក្នុងវីដេអូចម្រៀងនេះ ទស្សនិកជនអស់សំណើច នឹងកាយវិការរបស់ស្វា ដែលយូរី យកមកសម្ដែងជាមួយ។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ គ្រាន់តែស្វាបាប៊ូនេះ យូរី ចំណាយប្រាក់អស់ច្រើន ជាងតម្លៃតុបតែង របស់ខ្លួនថែមទៀត។ តារាចម្រៀងនៅផលិតកម្មសាន់ដេ បញ្ជាក់ថា ទាំងស្រោមមុខ ស្រោមដៃ និងខោអាវស្វា ត្រូវកុម៉ង់ពីក្រៅ ប្រទេសជាង២ខែ ទើបមកដល់ ។

និយាយពីតម្លៃវិញ បើរាប់ត្រួសៗអស់ជាង៥០០ដុល្លារ ថ្លៃជាងសម្លៀកបំពាក់យូរី ស្លៀកពេលថត MV នេះទៀត។ "ខោអាវយូរីមិនសូវអស់ប៉ុន្មានទេ អស់ច្រើនលើស្វាតែម្ដង ព្រោះត្រូវកុម៉ង់ ពីក្រៅប្រទេស ដោយសារចង់ឲ្យមើលទៅប្លែក"។ កញ្ញា យូរី បញ្ជាក់។ ចំពោះសម្លៀកបំពាក់របស់តារាស្រីសាច់សខ្ចី រូបនេះ ច្នៃម៉ូដដោយ អ៊ី របស់ខ្លួនផ្ទាល់តែម្ដង ម្ល៉ោះហើយមិនសូវជាចំណាយច្រើននោះទេ។

សម្រាប់បទថ្មីនេះ មានឈុតឆាកថតយក ទិដ្ឋភាពនៅក្នុងព្រៃ និងមានស្ទីលរាំញាក់ប្លែកភ្នែក សម្តែងជាមួយស្វា ដែលធ្វើឲ្យទស្សនិកជន ពិតជាប្លែកមិនខាន៕

ដកស្រង់ពី៖ Sabay