Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៊ុត សីហា ល្បី​ចូល​ ថោន ម្ដង​ហើយ​ម្ដង​ទៀត ឥឡូវ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ស្រាយ​បញ្ជាក់​ហើយ

  • បោះពុម្ព

ច្រើនខែមកហើយ ប៊ុត សីហា ដែលបច្ចុប្បន្នជា តារាចម្រៀងឯករាជ្យ ល្បីចូលរួមជាមួយ ផលិតកម្មថោន ម្ដងហើយម្ដងទៀត តាំងពីចាកចេញពីហង្សមាសមក។

ឥឡូវនេះ មានការស្រាយបញ្ជាក់ពី ថ្នាក់ដឹកនាំផលិតកម្ម ថោន ហើយ។ លោក មាស សុខរតនៈ អ្នកចាត់ការទូទៅផលិតកម្ម ថោន បានឆ្លើយប្រាប់ Sabay រសៀលម្សិលមិញថា គិតត្រឹមថ្ងៃនេះ មិនមានស្រមោល ប៊ុត សីហា នៅក្នុងផលិតកម្ម ថោន នោះទេ។ បន្ថែមពីលើនេះ បទចម្រៀងណាមួយ ដែលផលិតកម្មធ្វើត្រៀម ការមកដល់តារាចម្រៀង មកពីខេត្តកំពង់ស្ពឺ ក៏មិនទាន់មានដែរ។

ការឆ្លើយបែបនេះ គឺខុសពីព័ត៌មាន ដែលធ្លាយចេញ និងត្រូវរាយការណ៍ ដោយសារព័ត៌មានក្នុង ស្រុកនានាដែលថា អតីតជយលាភីលេខ១ The Voice Cambodia រដូវកាលទី១ នឹងចូលរួមជាមួយផលិតកម្ មរបស់ឯកឧត្ដម វ៉ា សុធា។ ព័ត៌មាននេះ ធ្លាយចេញតាំងពីដើមឆ្នាំ ដោយឡែកថ្មីៗនេះទៀត មានព័ត៌មានទៀតថា សីហា នៅតែចូលរួមជាមួយ ថោន ត្បិតថាឥឡូវមិនទាន់ឃើញដានជើងតារាចម្រៀងទៅក្នុងផលិតកម្មក៏មែន ប៉ុន្តែដោយសារត្រូវពន្យារពេលប៉ុណ្ណោះ។

យ៉ាងនេះក្ដី លោក មាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅ នៅតែអះអាងថា លោកមិនបានដឹងពីរឿងអស់នោះទេ។ លោកលើកឡើងយ៉ាងខ្លីថា "សារព័ត៌មានជាអ្នកនិយាយ មិនមែនថ្នាក់ដឹកនាំផលិតកម្ម អ្នកនិយាយឯណា!”។ អ្នកចាត់ការដដែល បន្តថា ផលិតកម្មក៏មិនទាន់មាននយោបាយបន្ថែមសិល្បករដែរ ត្បិតបច្ចុប្បន្ន តារាចម្រៀងផលិតកម្ម មានច្រើនហើយ។

យ៉ាងនេះក្ដី លោកបញ្ជាក់ថា ទៅថ្ងៃមុខទៀតយ៉ាងណា លោកមិនអាចនិយាយមុនបាន គ្រាន់តែត្រឹមពេលនេះ គឺមិនមានគោលការណ៍បែបនោះទេ។ ចំពោះករណី ប៊ុត សីហា ដដែល លោកថា លោកនិយាយនូវអ្វីដែលលោកដឹង និងទទួលបាន គិតត្រឹមពេលនេះ ប៉ុន្តែរឿងនាពេលខាងមុខ មិនទាន់អាចនិយាយបាន។

ម្យ៉ាង ការនាំចូលតារាចម្រៀងបន្ថែម ជាកាតព្វកិច្ចធំរបស់ថ្នាក់ លើលោកទៀត គ្រាន់តែថា ត្រឹមនេះពេល លោកមិនទទួលបានដំណឹងអ្វីលើករណីប៊ុត សីហា ឡើយ។ ប៊ុត សីហា ត្រូវបានហង្សមាសរុញចេញ ក្រោយមានរឿងពាក់ព័ន្ធនឹងគ្រឿងយ៉ាងចម្រូងចម្រាស កាលពីចុងឆ្នាំ ២០១៧។

មកទល់បច្ចុប្បន្នលោក នៅជាតារាចម្រៀងឯករាជ្យ ធ្វើបទខ្លួនឯង ច្រៀង និងផ្សព្វផ្សាយខ្លួនឯង។ យ៉ាងនេះក្ដី មានបទចម្រៀងថ្មីលោកជាច្រើនទទួលបានការពេញនិយម ពិសេសបទ "យើងលែងជាស្នេហាទៀតហើយ" ដែលទើបនឹងចេញ និងបទ "គ្មានអ្នកណាកែចិត្តបងទេ" ដែលគិតត្រឹមថ្ងៃនេះ មានអ្នកចូលស្ដាប់លើ Youtube ១៥លានដងហើយ៕

ដកស្រង់ពី៖ Sabay