បណ្តាញសង្គម

Apple ដាក់​ iPhone 5 ​ចូល​ក្នុង​បញ្ជី​ផលិតផល​ហួស​សម័យ​

កាលពីម្សិលមិញនេះ Apple បានធ្វើការកែសម្រួលបញ្ជី "ផលិតផលចំណាស់ និងហួសសម័យ" របស់ខ្លួន ដោយបានដាក់បញ្ចូល iPhone 5 ក្នុងបញ្ជីមួយនេះ។

ចាប់ពីថ្ងៃនេះតទៅ iPhone 5 បានក្លាយជាផលិតផល "ចំណាស់" ក្នុងសហរដ្ឋអាមេរិក និង "ហួសសម័យ" សម្រាប់ប្រទេសដទៃទៀតជុំវិញពិភពលោក។ ផលិតផលដែល Apple ចាត់ទុកថាជាផលិតផលចំណាស់ នៅតែទទួលបានការជួសជុលពីហាង Apple ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់។

ដោយឡែកចំពោះផលិតផលហួសសម័យវិញ ហាង Apple ផ្លូវការនឹងមិនទទួល ជួសជុលនោះទេប្រសិន បើមានបញ្ហា ប្រសិនបើចង់ជួសជុលមានតែទៅកាន់ហាងជួសជុលផ្សេង ឬជួសជុលដោយខ្លួនឯងតែប៉ុណ្ណោះ។ គួរដឹងថា iPhone 5 បានប្រកាសចេញកាលពីខែកញ្ញា ឆ្នាំ ២០១២ ដែលជា iPhone ដំបូងគេមានអេក្រង់ទំហំធំរហូតដល់ ៤ អ៊ីញ៕

ដកស្រង់ពី៖ Sabay