Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រាយមន្ទិលរឿង ប៊ុត សីហា ច្រៀង"ហង្សមាសចិត្តបាប" ដៀមដាមឲ្យហង្សមាស

  • បោះពុម្ព

មុននេះបន្តិចមានការលើកឡើង ថាម្ចាស់ពានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ចម្រៀង Cover បទ "ហង្សមាសចិត្តបាប" ដៀមដាមឲ្យផលិតកម្មហង្សមាស ដែលឈប់ទទួលលោក ជាតារាចម្រៀងក្នុងផលិតកម្ម ខ្លួនតទៅទៀតក្រោយពីជាប់ពាក់ព័ន្ ធរឿងគ្រឿងញៀន។

ឆ្លើយតបទៅនឹងមតិខាងលើលោក ឈួន សុខលីម ជាអ្នកដឹកនាំក្រុម Morodok Media ឲ្យដឹងថា បទចម្រៀង“ហង្សមាសចិត្តបាប" ជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ដែល ប៊ុត សីហា យកមកច្រៀងCover នោះមិនបានដៀមដាម ឲ្យផលិតកម្មហង្សមាសឡើយ។

ការយកមកច្រៀងឡើងវិញដោយសារតែការស្រឡាញ់ដូច្នេះសូមពុកម៉ែបងប្អូនកុំមានការយល់ច្រឡំ។ មួយវិញទៀតខាងផលិតកម្មហង្សមាសក៏មិនបានគិតថា ប៊ុត សីហា ច្រៀងដៀមដាមឲ្យខ្លួននោះដែរ ព្រោះបទចម្រៀង "ហង្សមាសចិត្តបាប" កន្លងមកហង្សមាសធ្លាប់យកទៅថតចេញជា MV ម្ដងរួចមកហើយ។ លោកថា៖" បទហ្នឹង សីហា គាត់អត់មានច្រៀងដៀមដាម ឬចង់ឌឺឲ្យផលិតកម្មហង្សមាសទេអូន ទាល់តែស្ដាប់អត្ថន័យបានដឹង ថាចង់និយាយអំពីអ្វី"៕

ដកស្រង់ពី៖ Sabay