បណ្តាញសង្គម

បុណ្យ​ Halloween ១ឆ្នាំមាន​ម្ដង ម៉ារីម៉ា នាំ​ប្ដី​ និង​កូន តែង​ខ្លួនឃើញ​ចង់​ភ្ញាក់

ក្រុមគ្រួសារតារាសម្ដែង ហ្វីលីពីន Dingdong Dantes និង Marian Rivera តែងរៀបចំខ្លួនចម្លែកៗ អបអរបុណ្យ Halloween រាល់ឆ្នាំមិនដែលខាន។

ដូចកាលពីឆ្នាំមុន ប្ដីប្រពន្ធទាំង ២នាក់ ព្រមទាំងកូនស្រី Zia បានតែងខ្លួនជាតួអង្គ សត្វប្រចៀវ។ ដោយឡែកក្នុងឆ្នាំ ២០១៨ ក្រុមគ្រួសារតារាល្បីនេះបានតែងខ្លួនប្លែកៗទៀតហើយ ដោយក្នុងនោះ Dingdong តែងជាតួតុក្កតា Riddler ឯ Marian តែងជា Poison Ivy និង Zia ជា Joker។

អ្នកទាំង ៣កាន់តែធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក ចាប់អារម្មណ៍ថែមមួយកម្រិត ពិសេសនាងតូច Zia៕

ដកស្រង់ពី៖ Sabay