Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPad Pro ​កម្លាំង​ចង់​ស្មើ​ MacBook Pro តម្លៃ​ខ្ទង់ ២ ពាន់​ដុល្លារ​

  • បោះពុម្ព

លទ្ធផលនៃការធ្វើតេស្តតាម Geekbench សម្រាប់ iPad Pro ស៊េរីថ្មីបានលេចចេញឡើង ដែលបានបង្ហាញថាបន្ទះឈីប A12X Bionic ពិតជាមានសមត្ថភាពមិន ធម្មតាឡើយ។

iPad Pro អាចទទួលបានពិន្ទុជាមធ្យម ៥០២៥ លើដំណើរការ Single-Core និង ១៨១០៦ លើដំណើរការ Multi-Core ដែលធ្វើឲ្យវាក្លាយជា iPad មានល្បឿនលឿនជាងគេ បំផុតក្នុងប្រវត្តិសាស្ត្រ។ ពិន្ទុរបស់ iPad Pro ថ្មីថែមទាំងអាចប្រៀបធៀបនឹង MacBook Pro អេក្រង់ ១៥ អ៊ីញ ឆ្នាំ ២០១៨ ដែលប្រើ CPU Intel Core-i7 ទៀតផង។

ខាងក្រោមនេះជាបញ្ជីបង្ហាញពីពិន្ទុ iPad Pro ធៀបនឹងផលិតផល Apple កំពូលៗដទៃទៀត ៖ គួរដឹងថា iPad Pro ស៊េរីថ្មីមានតម្លៃចាប់ពី ៧៩៩ ដុល្លារ ចំណែកឯ MacBook Pro វិញមានតម្លៃខ្ទង់ជាង ២ ពាន់ដុល្លារឯណោះ៕

ដកស្រង់ពី៖ Sabay