បណ្តាញសង្គម

អ្នកតម្រង់ជួរចាំទិញ OnePlus 6T មានច្រើនជាងអ្នកចាំទិញ iPhone ឆ្នាំនេះ

ពេល iPhone ថ្មីៗដាក់លក់ម្ដងៗ ចំនួនអ្នកតម្រង់ជួរចាំទិញគឺ មានច្រើនលើសលប់ ប៉ុន្តែឆ្នាំនេះអ្វីៗបានផ្លាស់ប្ដូរ សម្រាប់នៅក្នុងសហរដ្ឋអាមេរិក។

OnePlus 6T បានប្រកាសចេញកាលថ្ងៃចន្ទកន្លងទៅ ដោយក្រោយពីប្រកាសចេញភ្លាមក្រុមហ៊ុន T-Mobile របស់អាមេរិក ក៏ចាប់ផ្ដើមដាក់លក់ស្មាតហ្វូននេះភ្លាមតែម្ដង។ T-Mobile បានប្រកាសដែរថាចំនួនអ្នករង់ចាំទិញ OnePlus 6T មានច្រើនជាងចំនួនអ្នករង់ចាំទិញ iPhone XS កាលពីខែកញ្ញាទៅទៀត។

T-Mobile មិនបានប្រាប់ឲ្យដឹងឡើយ ថាលក់ OnePlus 6T បានប៉ុន្មានគ្រឿងនោះ ប៉ុន្តែតាមរយៈទិដ្ឋភាពមនុស្សច្រើន កុះករបែបនេះ គេជឿជាក់ថា OnePlus 6T នឹងជាស្មាតហ្វូនលក់ដាច់ បានច្រើនបំផុតមួយរបស់ OnePlus៕

 

ដកស្រង់ពី៖ Sabay