បណ្តាញសង្គម

អេឡិច ច័ន្ទត្រា ប្ដេជ្ញាចិត្តធ្វើរឿង១ឲ្យបានថ្ងៃមង្គលការ ញ៉ែម សុគន្ធ ខែក្រោយនេះ

តារាសម្ដែង និងចម្រៀងកូនកាត់ចិន អេឡិច ច័ន្ទត្រា បានប្ដេជ្ញាចិត្ត នឹងធ្វើរឿងមួយឲ្យបាន នៅថ្ងៃមង្គលការ ញ៉ែម សុគន្ធ ខាងមុខព្រោះលោក និងបុរសសង្ហាចង្កាព្រែក ខាងលើបានស្រឡាញ់ រាប់អានគ្នាដូចបងប្អូន ជាង១០ឆ្នាំមកហើយ។

កំលោះសង្ហាកូនកាត់ ចិនរូបនេះថា មង្គលការ ញ៉ែម សុគន្ធ លោកទៅចូលរួម ហែជំនូនពេលព្រឹក និងកាត់សក់តែប៉ុណ្ណោះ។ ដោយសារតែខ្លួនជាប់រវល់ ជាមួយអាជីវកម្ មរៀបចំមង្គលការ ELEX ENTERTAINMEN នៅទន្លេបាសាក់ពីរចំ ថ្ងៃមួយគ្នាតែម្ដង។ ទោះបីជារវល់យ៉ាងណាក៏ដោយលោក បានប្ដេជ្ញាចិត្តថានឹងទៅចូលរួមអាពាហ៍ពិពាហ៍ រៀមច្បងសិល្បៈស្រឡាញ់ រាប់អានគ្នារាប់ឆ្នាំឲ្យចប់ចុងចប់ដើម។

“បើខ្ញុំដឹងថា បង ញ៉ែម សុគន្ធ គាត់រៀបការចំថ្ងៃហ្នឹងខ្ញុំ អត់ទទួលកម្មវិធីរៀបចំ មង្គលការឲ្យភ្ញៀវទេ តែនេះអតិថិជនកក់ទុកមុន១ឆ្នាំ។ ដូច្នេះយើងត្រូវទទួលខុសត្រូវ ចំពោះអតិថិជនដែលគាត់ ជឿទុកចិត្តលើ ELEX ENTERTAINMEN របស់ខ្ញុំ"។ អេឡិច ច័ន្ទត្រា បន្ថែម។

មង្គលការ ញ៉ែម សុគន្ធ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង៤ :៣០ នាទីល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រអគារ E។

 

ដកស្រង់ពី៖ Sabay