Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៅ​ខ្មែរ​ រំភើប​ស្រក់​ទឹក​ភ្នែក​ច្រើន​ដង ​ក្នុង​ពិធី​រៀប​ការ​ភេទ​ដូច​គ្នា​ ម្សិល​មិញ

  • បោះពុម្ព

ពិធីរៀបអាពាហ៍ពិពាហ៍ រវាងភេទដូចគ្នា ចៅខ្មែរ និងបុរសជាគូស្នេហ៍ រៀបចំនៅបុរីលំនៅដ្ឋានវាលស្បូវ កាលពីម្សិលមិញ មានភ្ញៀវចូលរួមច្រើនកុះករ។

ចៅខ្មែរ ជាកូនក្រមុំ បានស្រក់ទឹកភ្នែក ក្នុងពិធីជ័យរបស់ខ្លួន ដោយសារតែរំភើប មិននឹកស្មានថា ថ្ងៃមង្គលនេះអាចលេចចេញ ជារូបរាង ជាមួយមនុស្សដែល ខ្លួនស្រលាញ់ និងមានការយល់ព្រម ពីចាស់ទុំទាំងសងខាងបែបនេះទេ។ ក្នុងពិធីសែនចងដៃ ចៅខ្មែរ រំភើបចិត្តស្រក់ទឹកភ្នែកម្ដង ហើយពេលល្ងាចទទួលស្វាគមន៍ភ្ញៀវ តារាសម្ដែងរូបនេះ ស្រក់ទឹកភ្នែកម្ដងទៀត ព្រោះរំភើបចិត្តខ្លាំងពេក។

មូលហេតុឈានទៅរកអាពាហ៍ពិពាហ៍នេះ ចៅខ្មែរបង្ហើបថា ដោយសារអំឡុងពេល ស្រលាញ់គ្នាជាង៣ឆ្នាំមកនេះ លោកមើលឃើញពីអត្តចរិតល្អ ភាពស្មោះត្រង់ ចេះមើលថែរក្សា ឆ្លាត និងពូកែសន្សំសំចៃរបស់គូស្នេហ៍។ បើទោះគូស្នេហ៍មានវ័យក្មេងជាងខ្លួនដល់ទៅ៧ឆ្នាំ តែបើនិយាយពីទំហំចិត្តស្រលាញ់របស់អ្នកទាំងពីរ ឲ្យគ្នាទៅវិញទៅមក ពិតជាមិនអាចកាត់ថ្លៃបាន។

ដោយសារតែច្បាប់ រៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា នៅកម្ពុជាមិនទាន់ ទទួលស្គាល់ជាផ្លូវការ ម្ល៉ោះហើយ គូស្នេហ៍ទាំងពីរមិនទាន់អាចចុះអេតាស៊ីវិលបាននៅឡើយទេ។ ក្នុងពិធីមង្គលនេះ ចៅខ្មែរ រៀបចំចំនួន៣០តុ ដោយចំណាយប្រាក់ អស់ជាង៦ពាន់ដុល្លារ ដោយមានភ្ញៀវចូលរួម ឲ្យពរជ័យយ៉ាងច្រើនកុះករ៕

ដកស្រង់ពី៖ Sabay