Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៊ុត សី​ហា​ ​​​​សម្រេច​ចិត្ត​ឈប់​ច្រៀង ​ហើយ​​ងាក​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស

  • បោះពុម្ព

តារាចម្រៀង ប៊ុត សីហា ចាប់ផ្ដើមឆ្អែតចិត្តកាន់តែខ្លាំងឡើង រហូតពេលនេះ ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ សម្រេចចិត្តថាឈប់ច្រៀង ហើយងាកទៅធ្វើការងារ នៅក្រៅប្រទេសវិញ។

បើតាមការបញ្ជាក់ពី Page មរតកមេឌៀ កន្លែងដែលម្ចាស់បទ "គ្មានអ្នកណាកែចិត្តបងទេ" ជ្រកកោន ក្រោយចាកចេញពីហង្សមាស ឲ្យដឹងថា តារារូបនេះ នឹងលាចេញពីវិថីនេះ ក្រោយច្រៀងអស់បទចម្រៀង ប្រភេទមនោសញ្ចេតនា ៨បទ និងបទ Cover ពីមរតកដើម ១១បទ ទៀត នៅផលិតកម្មខ្លួន។

Page ដដែលនេះ បានឲ្យដឹងថា លោក ប៊ុត សីហា នឹងងាកមករកស៊ី ឬ អាចចេញទៅធ្វើការ នៅក្រៅប្រទេសជំនួសវិញ។ ទោះសម្រេចចិត្តថាឈប់ច្រៀងក៏ពិតមែន តែបើមានអ្នកអញ្ជើញលោកឡើងកម្មវិធីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រគំតន្ត្រី តារាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ នៅតែរីករាយជានិច្ច ដើម្បីយកថវិកាដោះស្រាយ ជីវភាពក្នុងគ្រួសារ។

ក្រោយពីបែកធ្លាយនូវដំណឹងថា លោក សីហា ប្រើប្រាស់ថ្នាំញៀន និងជាតារាមិនគោរពពេលវេលាពេលឡើងច្រៀងម្តងៗ ធ្វើឲ្យប្រិយមិត្តជាច្រើន ហាក់សម្តែងការមិនពេញចិត្តនោះឡើយ ។ ពេលខ្លះ លោក ត្រូវរងសម្ពាធផ្លូវចិត្ត ដោយសារតែពាក្យតះដៀល និងរិះគន់មិនសំចៃមាត់ពីទស្សនិកជន៕

ដកស្រង់ពី៖Sabay