បណ្តាញសង្គម

​មិន​ត្រឹម​ពេញ​ចិត្ត​ស្រលាញ់ ​សុភ័ក្រ្ក​កុសុម៉ា ​នៅ​ចាត់​ទុក​តា​ប៊ុយ ​​ជា​អ្នក​មាន​គុណ​ថែម​ទៀត

ក្រោយពីបង្ហាញអារម្មណ៍ពិត របស់ខ្លួនត្រង់ៗ ថាពេញចិត្តលើដៃគូ ជាពិធីករតាប៊ុយ ម្ដងនេះ សុភ័ក្រ្ក កុសុម៉ា ឆ្លៀតបង្ហាញអារម្មណ៍មួយទៀត ដោយចាត់ទុក ពិធីករកូនកាត់ចិន ជាអ្នកមានគុណរបស់ខ្លួន។

មូលហេតុ ព្រោះ តារាស្រីពូកែសម្ តីមិនចេះរីងស្ងួតរូបនេះ ប្រាប់ថា ដោយសារ តាប៊ុយ ទើបខ្លួនមានឱកាសបង្ហាញទេពកោសល្យ និងភាពកំប្លុកកំប្លែងពីកំណើត បន្ទាប់ពី តាប៊ុយជ្រើសរើសឲ្យ ធ្វើជាពិធីការីនី ក្នុងកម្មវិធី "ពេញចិត្តឬអត់?"។ ចាប់ពីបានឡើងឆាក ក្ដាប់តំណែងជាពិធីការីនីនៅកម្មវិធីនេះមក ភាពល្បីល្បាញរបស់តារាស្រីញញឹមស្រស់ ចាប់ផ្ដើមខ្លាំងឡើងៗ រហូតទទួលបានឱកាសការងារសិល្បៈកាន់តែច្រើន។

លើសពីនេះ តម្លៃខ្លួនសម្រាប់ ការឡើងកម្មវិធី ក៏ដូចជាថតស្ប៉ត ពាណិជ្ជកម្មផ្សេងៗ ទទួលបានកម្រៃខ្ពស់ ជាងមុនឆ្ងាយផងដែរ។ ស្រីស្អាតប្រឡូកសិល្បៈតាំងពីវ័យកុមារ សរសើរថា តាប៊ុយជា Producer ដែលចិត្តល្អ ចេះផ្ដល់តម្លៃ និងគួរឲ្យគោរព។ រយៈពេលបំពេញការងារជាមួយគ្នាមកនេះ កុសុម៉ា តែងមានអារម្មណ៍ល្អ និងពេញចិត្តតាប៊ុយខ្លាំងតែម្ដង ហើយសម្រាប់កញ្ញាផ្ទាល់ ក៏គិតថា តាប៊ុយមានចិត្តស្រលាញ់ខ្លួនវិញផងដែរ៕

 

ដកស្រង់ពី៖ Sabay