បណ្តាញសង្គម

ឆ័យ លីដាឡែន ទទួលយកមិនបានការស្លាប់របស់ឪពុកខ្លួនកាលពីយប់មិញ

ឪពុកតារាចម្រៀង និងសម្ដែង ឆ័យ លីដាឡែន បានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៧ ខែ វិច្ឆិកា វេលាម៉ោង ១០ និង២០នាទី ក្នុងជន្មាយុ ៦៨ ឆ្នាំដោយសារជំងឺគាំង បេះដូង។

ការបាត់បង់ឪពុក ជាទីស្រឡាញ់គ្មានថ្ងៃ វិលត្រឡប់នេះធ្វើឲ្យ ឆ័យ លីដាឡែន ទទួលយកមិនបាននោះទេ ព្រោះអ្នកមានគុណនាង មានសុខភាពល្អមិនដែលមាន ជំងឺពីមុនទាល់តែសោះ។ បែរជាទទួលមរណភាពដោយសារ ជំងឺគាំងបេះដូង។ ជាមួយសំឡេងអួលដើមក ឆ័យ លីដាឡែន រៀបរាប់ថា៖" បងទទួលយកមិនបានទេអូន គាត់ទៅចោលបងលឿនម្ល៉េះ។

អ្វីដែលបងស្ដាយខ្លាំង បំផុតគឺបងមិនបានមកទាន់ដង្ហើមគាត់ គ្រាន់តែឮដំណឹងថាឪពុក បងគាត់ទទួលមរណភាព ភ្លាមបងចេញពីភ្នំពេញមកបាត់ដំបងទាំងយប់"។ ឪពុក ឆ័យ លីដាឡែន ទទួលមរណភាពមានឈ្មោះ មឿន ឆៃ គឺជាតន្ត្រីករល្បីឈ្មោះមួយរូបនៅខេត្តបាត់ដំបងផងដែរ។

ពេលនេះសពឪពុកនាង តម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង ឯថ្ងៃដែលត្រូវបូជាគឺថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay