បណ្តាញសង្គម

កូនស្រីសម្រាលបាន២ថ្ងៃ ខេមរៈ សិរីមន្ត បែរជាពោលពាក្យបែបនេះទៅកាន់ប្រពន្ធទាំងនាង កំពុងនៅលើគ្រែ

លោក ខេមរៈ សិរីមន្ត ទទួលបានសមាជិកថ្មីម្នាក់ទៀត ជាកូនស្រីកាលពីល្ងាចថ្ងៃទី២៦ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ធ្វើឲ្យតារាចម្រៀងរូបនេះសប្បាយចិត្តញញឹម បិតមាត់មិនជិតនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍ក្រោយកូនស្រីទី៣ សម្រាលបាន ២ថ្ងៃ ខេមរៈ សីរីមន្ត បង្ហាញភាពកក់ក្ដៅ និងពោលពាក្យមួយឃ្លាទៅកាន់ប្រពន្ធថា៖" អរគុណអូន បងស្កប់ស្កល់ណាស់នូវគ្រប់យ៉ាង ដែលអូនបានផ្ដល់ឲ្យបង ជាពិសេសកូនទាំង៣របស់យើង"។

ឥឡូវនេះតារាចម្រៀងមានស្រុកកំណើត មកពីខេត្តកំពង់ចាម ខេមរៈ សិរីមន្ត មានកូនទាំងអស់៣នាក់ហើយ ដោយកូនប្រុសឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ៥ឆ្នាំ និងកូនស្រីឈ្មោះ ខេមរៈ ស្ត្រី វ័យជាង២ឆ្នាំ។ ចំពោះកូនស្រីពៅ ទើបទទួលបានថ្មីៗនេះមិនទាន់ដឹងថា មានឈ្មោះអ្វីនោះទេ តែបើនិយាយពីមុខមាត់វិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕

 

 ដកស្រង់ពី៖ Sabay