Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លីៗពីល្ខោនខោល​​វត្តស្វាយអណ្តែតទើបតែក្លាយជា​សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

  • បោះពុម្ព

ពី Twitter ផ្លូវការរបស់ អង្គការយូណេស្កូ បានបញ្ជាក់ថា ល្ខោនខោល វត្តស្វាយអណ្តែត បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ។

ការប្រកាសនេះបានធ្វើឱ្ យប្រជាជនខ្មែរទទួលបានភាព កក់ក្តៅងថែមមួយកម្រិតលើការ ការពារវប្បធម៌ជាតិ និងចៀសវាងការយល់ច្រលំពីបណ្តាប្រទេសជិតខាង នូវការមិនច្បាស់លាស់នានា ទាក់ទងនឹងប្រភពដើមនៃ សិល្បៈបុរាណមួយនេះ។ ជាក់ស្តែងទម្រង់សិល្បៈបុរាណល្ខោនខោល នៅរស់រានមានជីវិត បច្ចុប្បន្ន មានរហូតដល់៤វង់ធំៗ គឺ ល្ខោនខោលភ្នំពេញ ល្ខោនខោលខេត្តបាត់ដំបង ល្ខោនខោលខេត្តកំពង់ធំ និងល្ខោនខោលវត្តស្វាយ អណ្ដែតខេត្តកណ្ដាល ដែលក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នេះបើតាមសិល្បករល្ខោនខោល និងជាប្រធានក្រុមសិល្បៈ យុវជនល្ខោនខោលជំនាន់ថ្មី លោក ហង់ ភូមិរ៉ា បានបញ្ជាក់។ លោកបន្ថែមថា ល្ខោនខោលតាមតំបន់នីមួយៗ មានលក្ខណៈខុសៗគ្នាបន្តិចបន្តួច ទៅលើសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនផងដែរ។ ជាក់ស្ដែង តួសម្ដែងប្រុសមកពីខាងវត្តអណ្ដែត មិនពាក់មុខនោះទេ ដោយគេនិយមផាត់មុខជំនួសវិញ ព្រមទាំងពាក់មកុដ។

មួយវិញទៀត ខាងបាត់ដំបង មិនសូវពាក់គ្រឿង តុបតែងច្រើនឡើយ៕ ស្តីអំពី វត្តស្វាយអណ្ដែត វត្តស្វាយអណ្ដែត មានទីតាំងនៅតាមមាត់ទន្លេក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្តស្វាយអណ្ដែត មានលក្ខណៈពិសេសប្លែកពីវត្តដទៃ ដោយសារតែវត្តនេះ មានវង់ល្ខោនខោលផ្ទាល់ខ្លួន ដែលគេហៅថា "ល្ខោនខោលវត្តស្វាយអណ្ដែត"។

ជារៀងរាល់ឆ្នាំ គេតែងធ្វើពិធីសំពះគ្រូ លៀងមេមត់បង់បត់ សុំសេចក្ដីសុខដល់កូន សិស្សល្ខោនខោល និងអ្នកស្រុកអ្នកភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយពិធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែល នឹងកំណើតរាជធានីភ្នំពេញដែរ (ប្រភពទំព័រ "ភាណីរូបិនី")។

សម្រង់អត្ថបទពី ខ្លីខ្លី។

ដកស្រង់ពី៖ Sabay