បណ្តាញសង្គម

អបអរសាទរ ល្ខោនខោលខ្មែរក្លាយជា​សម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ

ល្ខោនខោលវត្តស្វាយអណ្ដែត របស់កម្ពុជាត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូដោយជោគជ័យ។

នេះបើតាមសេចក្ដីប្រកាសរបស់គណនី Twitter ផ្លូវការរបស់អង្គការយូណេស្កូ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ គណនី Twitter របស់អង្គការយូណេស្កូប្រកាសជាផ្លូវការថា ល្ខោនខោលវត្តស្វាយអណ្ដែត របស់ប្រទេសកម្ពុជា បានក្លាយជាបេតិកភណ្ឌពិភពលោកហើយ។

គួររម្លឹកផងដែរថាប្រទេសកម្ពុជា បានស្នើសុំចុះបញ្ជីល្ខោន ខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុង សម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត៕

ដកស្រង់ពី៖ Sabay