Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រវល់​ខ្លាំង​យ៉ាង​ណា ​ឱក សុគន្ធ​កញ្ញា ​នៅ​តែ​ឆ្លៀត​ធ្វើ​រឿង​នេះ​ ដាក់​លោក​ខេមរៈ សិរីមន្ត​ទៀត

  • បោះពុម្ព

ទោះរវល់យ៉ាងណា ក៏តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែឆ្លៀតមកសួរសុខទុក្ខ ភរិយាលោក ខេមរៈ សិរីមន្ត ទើបសម្រាលបានកូនស្រី មានឈ្មោះ ខេមរៈ មន្តរាជនី គួរឲ្យស្រលាញ់ ផងដែរ។

ជាមិត្តភ័ក្ដិរួម ផលិតកម្មជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រ ពិតជារំភើបចិត្តយ៉ាងខ្លាំង ពេលឃើញម្ចាស់បទ "កាត់ចិត្តបែបណា" ឆ្លៀតពេល ដើម្បីបង្ហាញពីភាពជិតស្និទ្ធមួយនេះ ។ គូដណ្ដឹងរបស់លោក អ៊ឹង សុខលី បានសរសេរលើ Page របស់ខ្លួនថា ៖ "ថ្ងៃនេះបានឆ្លៀតចូលលេងក្មួយស្រី ( មន្តរាជនី ) មុខគួរឲ្យក្នាញ់ណាស់"។

ក្រៅពីតារាចម្រៀងរូបនេះ កញ្ញា សុខ ពិសី ក៏បានទៅសួរសុខទុក្ខភរិយាលោក ខេមរៈ សិរីមន្តផងដែរ ថែមទាំងបីកូនស្រី មិនចង់លែងទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រកាន់ទេសប្បាយចិត្ត ទោះអ្នកទាំងពីរមិនស្ថិតក្នុងទ្រនំជាមួយគ្នាទៀត ក៏ដោយ។ ចំពោះលោក ខេមរៈ សិរីមន្តវិញ ក៏បានអរគុណដល់តារាទាំងពីដួង ដែលបានឆ្លៀតមកសួរសុខទុក្ខ ភរិយា និងកូនស្រី របស់លោកផងដែរ៕

ដកស្រង់ពី៖ Sabay