Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យាយកន្តែរ៉ែ ថ្ងូររឿងសិស្សចូលរៀនជំនាញល្ខោនខោលឆ្នាំនេះ មានប្រុសតិចបំផុត​

  • បោះពុម្ព

ទោះបីជាការចូលរៀន ជំនាញមួយនេះមិន គិតប្រាក់ក្ដី ហើយល្ខោនខោលត្រូវ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពក្ដីហើយក្ដី ចំនួនសិស្សដែលបាន ចូលរៀនជំនាញនេះ ហាក់មិនមានការកើនឡើង ឡើយពីមួយជំនាន់ទៅ១ជំនាន់។

ជាងនេះទៅទៀត សិស្សប្រុស កាន់តែមានការធ្លាក់ចុះ មិនដឹងមូលហេតុ គួរឲ្យព្រួយបារម្ភ។ នេះបើតាមការឲ្យដឹងពី លោក ហង់ ភូមិរ៉ា ហៅយាយកន្តែរ៉ែ ដែលជាប្រធានក្រុមសិល្បៈ យុវជនល្ខោនខោល ជំនាន់ថ្មី។ លោក ហង់ ភូមិរ៉ា បានបន្តឲ្យដឹងថា នៅរយៈពេល២ជំនាន់ចុងក្រោយនេះ ចំនួនសិស្សប្រុសដែល ចូលរៀនមានការធ្លាក់ចុះជាខ្លាំង ដោយក្នុង១វគ្គមានសិស្សប្រុស ចូលរៀនត្រឹមជាង១០នាក់ ប៉ុណ្ណោះ ខណៈសិស្សស្រីមាន អ្នកចូលរៀនរាប់រយនាក់។

"៤ជំនាន់មុនចំនួនសិស្សប្រុស សមាមាត្រនឹងសិស្សស្រី ប៉ុន្តែ២វគ្គចុងក្រោយនេះ សិស្សប្រុសមាន ជាង១០នាក់ប៉ុណ្ណោះ ក្នុង១វគ្គ មិនទាន់បើកវគ្គថ្មីទេ បើវគ្គហ្នឹងចូលរៀន តិចចឹង"លោក ហង់ ភូមិរ៉ា ហៅយាយកន្តែរ៉ែ ថ្លែង។ ប្រធានក្រុមសិល្បៈ រូបនេះលើកឡើង ឲ្យដឹងទៀតថា តាំងពី ក្រុមសិល្បៈយុវជនល្ខោនខោល ជំនាន់ថ្មី បានបង្កើតក្នុងឆ្នាំ២០១៦ ក្រុមមួយនេះបានបង្រៀនជំនាញល្ខោនខោល ដោយមិនគិតថ្លៃ៦ជំនាន់មកហើយ ក្នុងមួយជំនាន់ៗមានសិស្សប្រុសស្រី ចន្លោះ២០០ទៅ៣០០នាក់។

ជាទូទៅពី១វគ្គទៅ១វគ្គ ការរៀនធ្វើឡើងមានចំនួន៣ទៅ៤ខែ ការបង្រៀនមិនត្រូវបានគិតប្រាក់ឡើយ ហើយសិស្សច្បងដែល ចេះអាចជួយបង្រៀនសិស្សប្អូនជំនាន់ក្រោយបានជាបន្តបន្ទាប់បាន។ យាយកន្តែរ៉ែ ថា សិស្សដែលមកចូលរៀនកន្លែងរបស់លោកភាគច្រើនជាមនុស្សពេញវ័យ ដោយការរៀនរបស់ពួកគេ ក្នុងគោលដៅចង់ស្វែងយល់ពីសិល្បៈវប្បធម៌ និងសូវជាចង់ក្លាយជាអ្នកសិល្បៈអាជីពឡើយ។

ចំពោះសមត្ថភាពរបស់ពួកគេ អាចសស្ដែងបានពី៥០%ទៅ៦០% បើធៀបទៅនឹងសមត្ថភាពក្រុមអាជីព។

ដកស្រង់ពី៖ Sabay