Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយមែន! DJ ស្រីខ្មែរ ល្បីដល់បរទេស ក្លាយជាតំណាងនាឡិកាម៉ូដថ្មី ស្អាត និងពិសេសសម្រាប់ស្រ្តី

  • បោះពុម្ព

DJ Maily ដែលជាស្រ្តីស្អាត ប្រសព្វខាងធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍រំភើបសប្បាយ រីករាយរាល់នាងនាង បញ្ចេញថ្វីដៃនោះ ពេលនេះបានក្លាយជាតំណាង ឲ្យម៉ាកនាឡិកាដៃ Ice-Watch ដែលជា Brand ល្បីលំដាប់ថ្នាក់ពិភពលោក។

ការប្រកាសឲ្យងាររបស់ Brand Ambassador ថ្មីនេះ ធ្វើឡើងស្របពេល ដែលក្រុមហ៊ុន Watch Empire បានបញ្ចេញនូវស៊េរី នាឡិកាជំនាន់ថ្មីមានឈ្មោះថា Ice-Cosmo កាលពីសុក្រ កន្លងទៅ ព្រមជាមួយការប្រកាស នៅគោលការណ៍បន្ទាប់រ បស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ខាងមុខ។

តំណាងក្រុមហ៊ុន Watch Empire បានលើកឡើងថា មូលហេតុដែលជ្រើសយក DJ Maily ជាតំណាងឲ្យម៉ាកនាឡិកា Ice-Watch ថ្មី ត្បិតថាដោយសារឆ្នាំបន្ទាប់នេះ ក្រុមហ៊ុនបានផ្លាស់ប្ដូរនិន្នាការថ្មី ពីការគាំទ្រវិស័យកីឡា មកលើកកម្ពស់ និងជំរុញសិទ្ធស្រ្តីវិញម្ដង ហើយស្រីស្អាតរូបនេះ ពិតជាសក្ដិសមធ្វើជាគំរូបំផុត។

ហេតុផលនោះ គឺ Maily គឺជានារីដែលពុះពារ ឈោងចាប់ក្ដីសុបិន យកអាជីពជា DJ តាំងជំនាន់នោះខ្មែរមិនឲ្យតម្លៃ រហូតធ្វើឲ្យអាជីពនេះមានភាពល្បីសុះសាយ និងបានយកទង់ជាតិខ្មែរទៅបង្ហាញលើឆាកអន្តរជាតិថែមទៀត ក្នុងជាតំណាង DJ ដំបូងគេទៅប្រកួតក្នុងកម្មវិធីជាលក្ខណៈអាស៊ាន។

សមិទ្ធផលធំៗដែល DJ រូបនេះទទួលបានមានដូចជា ម្ចាស់ជយលាភីក្នុងកម្មវិធី Pioneer Digital Championship ប្រចាំឆ្នាំ ២០១៤ ឈរឈ្មោះនៅលេខរៀងទី ១៤ ក្នុងចំណោមតារាកំពូល DJ ទាំង២០ ប្រចាំអាស៊ាន ឆ្នាំ ២០១៨ និងជាប់ឈ្មោះជា កំពូល DJ ទាំង ១០០ លំដាប់ថ្នាក់ពិភពលោកទៀត ក្នុងឆ្នាំដដែលនេះ។

សកម្មភាពតារាចូលរួមថ្ងៃប្រកាស Brand Ambassador ថ្មី ស្របគ្នានេះដែរ Ice-Cosmo ក៏ជានាឡិកាដែលច្នៃឡើង ជាពិសេសសម្រាប់ស្រ្តី ដោយមានរូបរាងតូចច្រឡឹង ភ្ជាប់មកជាមួយខ្សែស៊ីលីកូនទន់ងាយពាក់ និងមានដាំត្បូងគ្រីស្តាល់ម៉ាក Swarovskiលើតួមុនាឡិកាភ្លឺផ្លេកស្អាតដូចហ្វូងតារានៅក្នុងលំហ។

ដែលនេះ ពិតជាបញ្ជាក់នូវភាពអស្ចារ្យទន់ភ្លន់ តែរឹងមាំរបស់ស្រ្តីគ្រប់រូប៕

ដកស្រង់ពី៖ Sabay