បណ្តាញសង្គម

iPhone គ្រប់​ម៉ូដែល​​​ពេល​ធ្វើ​ទុក្ខ​​អាច​សាក​ ៧ ក្បាច់​ងាយៗ​នេះ

iPhone ជាផលិតដ៏ល្អមួយដែលទទួលបានការនិយមប្រើប្រាស់ច្រើនបំផុត ហើយពេលខ្លះវាក៏ធ្វើទុក្ខអ្នកប្រើប្រាស់ម្ដងម្កាលដែរ។

ខាងក្រោមនេះជាដំណោះស្រាយងាយៗចំនួន ៧ ដែលអាចអនុវត្តន៍បានលើ iPhone គ្រប់ម៉ូដែលករណីមានបញ្ហាល្មមៗ ៖


១. Restart

ថ្នាំដ៏ខ្លាំងមួយដែលអាចព្យាបាលជំងឺគ្រឿងអេឡិចត្រូនិកជាច្រើនមុខរួមមានទាំងកុំព្យូទ័រ, ស្មាតហ្វូន Android និង iPhone ផងដែរនោះ គឺការបិទឧបករណ៍ហើយបើកឡើងវិញ។ វិធីសាស្ត្រនេះអាចបានផល ដោយសារវាធ្វើការ Reset Software មកសភាពធម្មតាវិញ ករណីមានបញ្ហាមិនប្រក្រតីកើតឡើង។

២. អាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS

អាចសាកល្បងអាប់ដេតជំនាន់នៃប្រព័ន្ធប្រតិបត្តិការ iOS ប្រសិនបើការ Restart មិនបានផលទេនោះ។ អាចចូលអាប់ដេតបានដោយចូលទៅ Settings –> General → Software Update ។

៣. អាប់ដេតកម្មវិធី

ប្រសិនបើអ្នកមានបញ្ហាជាមួយកម្មវិធីណាមួយ គួរណាសាកល្បងអាប់ដេតកម្មវិធីទៅជំនាន់ចុងក្រោយ តាមរយៈ App Store និងចុចលើប៊ូតុង Update នៃកម្មវិធីនោះ។

៤. បិទកម្មវិធីទាំងបង្ខំ

បិទកម្មវិធីទាំងបង្ខំក៏ជាជម្រើសល្អមួយដែរ ករណីដែលកម្មវិធីកំពុងប្រើប្រាស់សុខៗស្រាប់តែមានបញ្ហានោះ។

៥. Reset Setting នៃ Network

ប្រសិនមានបញ្ហាជាមួយការតភ្ជាប់ផ្សេងៗ អាចសាកល្បង Reset Setting នៃ Network ដោះស្រាយដោយចូលទៅកាន់ Settings > General > Reset > Reset Network Settings ។

៦. Reset Settings ទាំងអស់

ប្រសិនបើអ្នកយល់ថាការកំណត់ Settings ខុសជាឫសគល់នៃបញ្ហារបស់អ្នក អាចសាកល្បង Reset Settings ទាំងអស់ ដោយនឹងមិនបាត់បង់ទិន្នន័យអ្វីនោះទេ។ អាចធ្វើការ Reset បានដោយចូលទៅ Settings > General > Reset > Reset All Settings ។

៧. ធ្វើ Factory Reset

ប្រសិនបើដំណោះស្រាយខាងលើនៅតែមិនអាចដោះស្រាយបញ្ហាផ្នែក Software បានទៀត អាចសាកល្បងធ្វើការ Factory Reset ដោយ iPhone នឹងត្រឡប់មកសភាពដើមបង្អស់ ប៉ុន្តែឯកសារដែលមាននឹងត្រូវបាត់បង់ទាំងអស់។ អាចធ្វើការ Factory Reset ដោយចូលទៅ Settings > General > Reset > Erase All Content and Settings ៕

ដកស្រង់ពី៖ Sabay