បណ្តាញសង្គម

សន្សំ​លុយ​បណ្តើរៗ​ទៅ AirPods 2 ល្ហិចល្ហៀង​ត្រៀម​ប្រកាស​នា​ត្រីមាស​ទី​មួយ​ឆ្នាំ ២០១៩

កាសឥតខ្សែ ជំនាន់ក្រោយ AirPods 2 ត្រូវបានអ្នកវិភាគ ល្បីឈ្មោះលោក Ming-Chi Kuo ប៉ាន់ប្រមាណថា Apple នឹងដាក់បង្ហាញខ្លួន ជាផ្លូវការនាអំឡុងត្រីមាសទី ១ អាចជាខែមិនា ឆ្នាំ ២០១៩។

 


ប្រភពសង្កត់ធ្ងន់ថា កាសឥតខ្សែដ៏ទំនើប របស់ក្រុមហ៊ុនយក្ស អាមេរិកនឹងគាំទ្រមុខងារ សាកថ្មឥតខ្សែខុសពី ជំនាន់ចាស់ដោយប្រើប្រាស់ខ្សែ Lightning។ លើសពីនេះក៏រំពឹងវិវត្តឡើង Bluetooth 5.0 និងការប្រើប្រាស់បន្ទះឈីប W-series ជំនាន់ថ្មី។


រំឭកថាកន្លងទៅ ក៏ធ្លាប់មានចចាម អារ៉ាមពីឧបករណ៍ សាកថ្មឥតខ្សែ AirPower ដែលថានឹងប្រកាសនាខែកញ្ញា ប៉ុន្តែក៏ខុសពីការគ្រោងទុក និងស្ងាត់ដំណឹងទៅវិញមួយរយៈ បែបនេះសម្រាប់ខែមិនាឆ្នាំ ២០១៩ ក៏អាចជាពេលវេលាជាក់លាក់មួយមិនថាតែ AirPods 2 ឬ AirPower ទំនងជាប្រកាសដំណាលគ្នាក៏ថាបាន៕

ដកស្រង់ពី៖Sabay