Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើល ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បោះទុនរាប់លានដុល្លារធ្វើជំនួញរួមគ្នាលើកដំបូង

  • បោះពុម្ព

យោងតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុក ឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យ ក្នុងគម្រោងពុះដីធ្លី លក់រៀងៗខ្លួនរួចមក ឥឡូវអ្នកទាំងពីរ បានសម្រេចចិត្តបោះទុនរួមគ្នា ជាមួយក្រុមហ៊ុនឡេងណាវ៉ាត្រាតែម្ដង។

ដោយគម្រោងថ្មីនេះធំជាងមុនៗទ្វេដង ហើយសម្រាប់ដើមទុនក្នុង ការចូលហ៊ុនគ្នាមិន តិចជាង២០លានដុល្លារ អាមេរិកទេ។ ការបង្ហោះរបស់ផេក ឧកញ៉ា ឡេង ណាវ៉ាត្រា ខាងលើបន្ថែម ថាតារាចម្រៀងទាំងពីរ ក្រៅពីចូលចូលហ៊ុន គ្នាវិនិយោគលើដីឡូត៍ ហើយនោះពួកគេបានចាយទុនទៅ លើគម្រោងសង់វីឡា ដាក់លក់ថែមទៀត ដែលអ្នកសិល្បៈនៅក្នុង ស្រុកខ្មែរមួយចំនួន មិនទាន់មានអ្នកណាម្នាក់ធ្វើបានដូចកំពូលតារាចម្រៀងហង្សមាសទាំងពីររូបនេះឡើយ។

ការបង្ហោះខាងលើឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា កំពូលតារាចម្រៀងទាំងពីរពិតជា ចំណាយទុនបើកគម្រោង រកស៊ីចូលគ្នាពិតមែនដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និង ព្រាប សុវត្ថិ ឬរវាងលោក និង ខេមរៈ សិរីមន្ត ដាច់គ្នាដូចពេលមុននោះទេ។

ប៉ុន្តែវាគឺជាគម្រោងបោះទុនរួមទាំង៣បញ្ចូលគ្នាតែម្ដង ដើម្បីឲ្យបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់។ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្ថែមថា៖" គម្រោងថ្មីដែលពួកខ្ញុំទាំង៣វិនិយោគរួមគ្នានោះ ស្ថិតនៅព្រៃទទឹង លើផ្លូវជាតិលេខ៣ក្បែរគម្រោងចាស់។ គ្រាន់តែគិតដើមទុនចូលគ្នាហ្នឹង២០លានដុល្លារបាត់ទៅហើយមិនរាប់បញ្ចូលទៅលើការចំណាយហេដ្ឋារចនាសម្ពន្ធផ្សេងៗទៀតផង។

ចំពោះទឹកប្រាក់ ២០លានដុល្លារអាមេរិកនេះគឺកំពូលតារាចម្រៀងទាំងពីរ និង ឧកញ៉ា ឡេង ណាវ៉ាត់ត្រា វិនិយោគទៅលើទំហំដី ៥០ ហិចតា៕

ដកស្រង់ពី៖ Sabay