បណ្តាញសង្គម

ពិត​ជា​ពិសេស មក​ទស្សនា​ការ​សម្ដែង​របាំ​បាឡេ​របស់​ក្មេង​ៗ​មិន​ធ្លាប់​មាន​ពី​មុន​មក

នៅថ្ងៃអាទិត្យទី៩នេះ សាលារៀនរបាំឈានមុខ គេនៅប្រទេសកម្ពុជាគឺ Advance Learning Academy នឹងប្រារព្ធកម្មវិធី សម្ដែងដ៏ធំប្រចាំឆ្នាំ ដែលគិតមកដល់ពេលនេះ គឺជាលើកទី៤ហើយ។

កម្មវិធីនេះធ្វើទៅនៅសាលសន្និសីទចតុមុខ ចាប់ផ្ដើមពីម៉ោង៣រសៀល រហូតដល់ម៉ោង៦ល្ងាច។ អ្នកចូលរួមសម្ដែងនៅក្នុង កម្មវិធីនេះ សរុបទាំងអស់ ដល់ទៅ១៦០រូបឯណោះ មកពីសាលា Adance Learning Academy និង ៣០រូបពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងក្រុមសម្ដែង Epic Art ផងដែរ។

ការសម្ដែងផ្សេងៗទាំងអស់ សរុបគឺដល់ទៅ ២៨ប្រភេទរបាំឯណោះ។ នេះជាព្រឹត្តិការណ៍សិល្បៈមួយដែលកម្រមាន នៅព្រះរាជាណាចក្រកម្ពុជា ដែលបើកឲ្យអ្នកស្រលាញ់នឹងចាប់អារម្មណ៍នឹងប្រភេទរបាំបាឡេ។ គូសបញ្ជាក់ដែរថា សាលារៀន Advance Learning Academy ជាសាលារបាំឈានមុខគេ តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ដល់កម្មវិធីសិក្សាលើផ្នែក របាំបាឡេ ក្បាច់រាំហ្សាស ហ៊ីបហប ហ្សូមបា តៃក្វាន់ដូ សិក្សាមនុស្សយន្ត និងថ្នាក់រៀនភាសាចិនបង្រៀន ដោយគ្រូជនជាតិដើម សម្រាប់មនុស្សពេញវ័យនិងកុមារ។

សម្រាប់ព័ត៌មានបន្ថែម សាលារៀន ADVANCE LEARNING ACADEMY មាន២ទីតាំង ដែលទីតាំងទី១ស្ថិតនៅក្នុងផ្សារទំនើប AEON ទី១ ជាន់ទី៣ ក្បែរម៉ាស្ទ័រស៊ូគីស៊ុប និងទីតាំងទីពីរស្ថិតនៅផ្សារទំនើប AEON សែនសុខ ជាន់ទី២ ទល់មុខភោជនីយដ្ឋានអ៊ុយគុយទាវ៕

ដកស្រង់ពី៖ Sabay