Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដែង​រឿង​លើក​ទី​១ ​វី ឌី​ណែត​ មាន​អនុស្សាវរីយ៍​ល្អ​ដល់​ម្លឹង​ ជា​មួយ​ នី​ រតនា

  • បោះពុម្ព

កញ្ញា វី ឌីណែត បានឱកាសថតខ្សែរឿង "រាជបុត្រកង្កែប" ដោយសម្ដែងរួមគ្នា ជាមួយលោក នី រតនា ដែលធ្លាប់ជាដៃគូចម្រៀង ក្នុងផលិតកម្មហង្សមាស។


សម្ដែងរឿងលើកទី១ ស្រាប់តែម្ចាស់បទ "ខ្ញុំលែងត្រូវការស្នេហា" បង្ហើបថា មានការចងចាំដ៏គួរឲ្យអស់សំណើចមួយ មិនអាចបំភ្លេចបាន ពេលថតរឿងរួមគ្នា ជាមួយរៀមច្បង ។ និយាយផង សើចផង តារាស្រីវ័យ២២ឆ្នាំ ប្រាប់ថា រឿងនោះ កញ្ញាសម្ដែងជាតួអង្គក្ រមិចក្រមើម ដែលចុងក្រោយ ត្រូវរៀបការជាមួយ លោក នី រតនា ហើយគ្រួសារខាងស្រី ជាអ្នកគិតគូលើរឿងលុយ កាក់ជាធំ ថែមទៀត។

ឈុតធ្វើឲ្យ កូនស្រីលោក ហូរ ឡាវី អស់សំណើចខ្លាំងបំផុតនោះ គឺវគ្គចុងក្រោយ ត្រូវស្លៀកឈុតរៀបការបែបបុរាណ តែពេលនោះ នៅឆ្លៀតត្រូវចេញទៅរកស៊ីទៀត ដើរលើភ្នំផង លីសែងរបស់ធ្ងន់ផង ។ ពេលថត ជួនថតខុស មានរមៀលធ្លាក់ពីភ្នំទៀត ដោយសារស្លៀកបុរាណពិបាកដើរបន្តិច ហើយលីសែងរបស់ធ្ងន់ទៀត ទម្រាំថតត្រូវ សើចផង ពិបាកផង ទើបធ្វើឲ្យ វី ឌីណែត មិនអាចបំភ្លេចឈុតនេះបាន ពេលថតជាមួយ ម្ចាស់បទ "នារីក្នុងសុបិនបង គឺជាអូន"។

ធ្លាប់តែច្រៀង បញ្ចេញក្បាច់រាំ Cute Cute ស្រីស្អាត បន្ថែមថា មានការលំបាកខ្លះដែរ សម្រាប់រឿងដំបូង។ ប៉ុន្តែមានការណែនាំ បង្ហាត់បង្ហាញពីរៀមច្បង និងអ្នកដឹកនាំរឿង ជាច្រើន ធ្វើឲ្យតារាស្រីចាត់ទុក ឱក សុគន្ធកញ្ញា ជា Idol អាចសម្ដែងបានយ៉ាងល្អ ក្នុងរឿងថ្មីនេះ៕

ដកស្រង់ពី៖ Sabay