Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​លេង​មែនទែន! Xiaomi ​ត្រៀម​ប្រកាស​ស្មាតហ្វូន​កាមេរ៉ា 48MP ធូរ​ថ្លៃ​ក្រោម ៣០០ ដុល្លារ

  • បោះពុម្ព

នាយកគ្រប់គ្រង Xiaomi លោក Lin Bin បានបង្ហើបពីរឿងរ៉ាវថា ក្រុមហ៊ុនខ្លួនកំពុងឈរលើការអភិវឌ្ឍស្មាតហ្វូនមានបំពាក់កាមេរ៉ាទំហំ 48MP ដែលកៀកនឹងបង្ហាញខ្លួនអំឡុងខែក្រោយនេះ។

របាយការណ៍មួយផ្សេងទៀត ចុះផ្សាយមុននេះបន្តិចឲ្យដឹងថា ក្រុមហ៊ុនយក្សប្រទេសចិននឹងប្រកាសស្មាតហ្វូនសេរ៊ី Redmi ដោយមានការរចនាបង្កប់កាមេរ៉ាមុខ លើអេក្រង់ផ្នែកខាងឆ្វេង ស្រដៀងនឹងរចនាបថលើ Huawei nova 4, Honor View 20 និង Samsung Galaxy A8s។

ជាពិសេសនៅផ្នែកខាងក្រោយ នឹងស្រោបដោយសារធាតុកញ្ចក់ ខណៈខាងមុខជាអេក្រង់ LCD ផ្គត់ផ្គង់ដោយក្រុមហ៊ុនស្ថិតក្នុងមូលដ្ឋានតែមួយគឺ BOE រំពឹងមានប្រើប្រាស់កាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ ដោយមានមួយទំហំ 48MP និងផ្សេងទៀតជាប្រភេទលែន Super Wide-Angle មកព្រមគ្នា។

ចំពោះតម្លៃស្មាតហ្វូនធុន កណ្តាលគ្រងប្រើប្រាស់បន្ទះឈីប Snapdragon 675 ម៉ូឌែលនេះនឹងដាក់លក់ត្រឹមតម្លៃ ២ ០០០ យ័ន្តឬជាង ២៨៩ ដុល្លារ តែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay