បណ្តាញសង្គម

តារាសម្ដែងភេទទី៣ ភី សម័យ មានគម្រោងវះកាត់ប្ដូរភេទគ្មានខ្លាចរអាអីបន្ដិច

ក្នុងពិធីខួបកំណើត គម្រប់អាយុ២១ឆ្នាំ របស់ខ្លួនកាលពី យប់មិញនៅវីហ្រេនបឹងត្របែក តារាសម្ដែងភេទទី៣ ភី សម័យ បានប្រកាសថានាង មានគម្រោងទៅ វះកាត់កែភេទឲ្យ ដូចស្រីនៅថ្ងៃណាមួយ ដោយគ្មានខ្លាចរអាអ្វីបន្តិច។

ភី សម័យ ថា ចាប់តាំងពីចូលសិល្បៈ រយៈពេល៣ឆ្នាំមកនេះ ក្នុងមួយតួខ្លួននាង បានកែកុនសម្រស់ នៅលើផ្ទៃមុខដោយចាក់ចង្កា ធ្វើត្របកភ្នែក និងចាក់មុខអក្សរV ជាដើម។ ក្រៅកែកុនផ្ទៃមុខឲ្យស្រស់ស្អាតហើយនោះទៅថ្ងៃខាងមុខតួអង្គក្នុងរឿង "រនាតឯក" មានគម្រោងទៅវះកាត់ប្ដូរភេទឲ្យដូចស្រីទៀតផង។

“ឥឡូវហ្នឹងខ្ញុំអត់ទាន់ មានលុយគ្រប់គ្រាន់ ប្រសិនបើខ្ញុំមានលុយវិញ ពេលនេះទៅវះកាត់ប្ដូរភេទបាត់ទៅហើយ។ ខ្ញុំអត់ខ្លាចពីសុវត្ថិភាពរឿងវះកាត់ប្ដូរភេទទេ បើខ្ញុំហ៊ានវះកាត់ធ្វើមុខ ហើយរឿងអីទៅខ្លាចបង"។នេះបើតាម ភី សម័យ រៀបរាប់។ ខួបកំណើត ភី សម័យ កាលពីយប់មិញនេះអញ្ជើញភ្ញៀវកិត្តិយស ឲ្យចូលរួម១៥ តុក្នុងនោះមាន អ្នកសិល្បៈប្រហែល១០០នាក់ចូលរួម៕

ដកស្រង់ពី៖ Sabay