បណ្តាញសង្គម

តិច​អត់​ដឹង​ថា Samsung បាន​លុប​រន្ធ​ដោត​កាស 3.5 មីលីម៉ែត្រ លើ Galaxy A8s!

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបនឹងបានបញ្ចេញទូរសព្ទ Galaxy ត្រកូល A ជំនាន់ថ្មី ដោយវាមានឈ្មោះ ជាផ្លូវការថា Galaxy A8s

ជាមួយការប្រើប្រាស់ អេក្រង់ Infinity-O ដំបូងគេបង្អស់ ក្នុងពិភពលោក ខណៈដែលក្រុមហ៊ុន ផលិតទូរសព្ទល្បីៗជាច្រើន គ្រោងនឹងបង្ហាញស្មាតហ្វូន មានម៉ូតប្រជ្រុយមួយលើអេក្រង់ បែបនេះដូចគ្នា។ ក្រោយការប្រកាសរួច យើងសង្គេតឃើញជា លទ្ធផលបង្ហាញថា មានប្រិយមិត្តខ្លះ ក៏ពេញចិត្ត ហើយប្រិយមិត្តខ្លះទៀត បានសម្តែងការមិនពេញចិត្ត ផងដែរ។

ជាក់ស្តែង ចំពោះលក្ខណៈសម្បត្តិទូទៅ បូករួមទាំងកម្លាំងម៉ាស៊ីន យើងបានធ្វើការបង្ហាញជូន តាមរយៈអត្ថបទ កាលពីព្រឹកមិញ ម្តងរួចមកហើយ ប៉ុន្តែមានចំនុចសំខាន់មួយ ដែលប្រិយមិត្តអ្នកអាន ទាំងអស់គ្នា គួរតែដឹង។ សម្រាប់ចំនុចមួយនោះ គឺថាវត្តមាន Galaxy A8s ជំនាន់ថ្មីលើកនេះ ត្រូវបានក្រុមហ៊ុន Samsung លុបបំបាត់រន្ធដោតកាស 3.5 មីលីម៉ែត្រ ចេញពីទូរសព្ទហើយ ដោយប្រិយមិត្ត ដែលនឹងជាម្ចាស់របស់វា មិនអាចដកដោត តាមចិត្ត តាមអារម្មណ៍ ដូចមុនទៀតឡើយ។ វាបានក្លាយជា រឿងមួយ ដែលគួរអោយ សោកស្តាយ សម្រាប់អ្នកគាំទ្រទាំងអស់ ដែលក្រុមហ៊ុនហ៊ានដាច់ចិត្ត ដកកន្លែងដែលធ្លាប់ដោតនេះ ចេញពីទូរសព្ទសោះ។

 

ទោះយ៉ាងណា ខាងក្រុមហ៊ុន មិនទាន់បានបញ្ជាក់នៅឡើយទេថា មូលហេតុអ្វីទើបពួកគេ សម្រេចដតហូតរន្ធដោតកាស 3.5 មីលីម៉ែត្រ ចេញពី Galaxy A8s ជាទូរសព្ទដំបូងគេ ដែលបានប្រើប្រាស់អេក្រង់ Infinity-O បែបនេះ? ដូច្នេះ អ្វីដែលយើងចង់បញ្ជាក់ ដល់ប្រិយមិត្ត អ្នកអាននោះ គឺថាទូរសព្ទជំនាន់ថ្មីនេះ គ្មានរន្ធដោតទេ! សង្ឃឹមថារឿងនេះ នឹងមិនកើតឡើង សម្រាប់ម៉ូឌែលផ្សេងៗ ទៀតទៅចុះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14785