Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ជា​ការ​ប្រៀប​ធៀប​បច្ចេក​វិទ្យា​សាក​ថ្មលឿន Warp Charge របស់ OnePlus ​ជាមួយ​ដុំសាកថ្ម​លឿន​ផ្សេង​ទៀត

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OnePlus ទើបនឹងប្រកាសចេញស្មាតហ្វូនម៉ូឌែល 6T ជាជម្រើសថ្មីដោយបានសហការណ៍គ្នា ក្នុងភាពជាដៃគូ

ជាមួយក្រុមហ៊ុនផលិតរថយន្តទំនើប McLaren របស់ចក្រភពអង់គ្លេស ដោយវាមានឈ្មោះហៅ ជាផ្លូវការថា OnePlus 6T McLaren Edition។ ទូរសព្ទនេះ មាន 3 ចំនុច ដែលប្លែកខុសពីម៉ូឌែល 6T ធម្មតា ដូចជា ការបន្ថែមរចនាបថបែប Edition នៅខ្នងខាងក្រោយ/វ័ន្ធ, បង្កើនទំហំរ៉េមដល់ 10 GB និងបំពាក់ការសាកថ្មលឿន តាមរយៈដុំសាក Warp Charge 30W ជំនួស Dash Charge 20W។

 

 

 ពាក់ព័ន្ធនឹងកម្លាំងបញ្ចូលថាមពល Warp Charge 30W នេះដែរ ខាងក្រុមហ៊ុន OnePlus បានធ្វើការបញ្ជាក់ថា វាអាចសាកថ្មលឿនពី 0% រហូត 50% ប្រើពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។ ដោយសារតែចំនុចហ្នឹងហើយ ទើបថ្មីៗនេះ ស្រាប់តែមានប្រភពពីបរទេសមួយ បានធ្វើការបង្ហាញជាតារាង ប្រៀបធៀបល្បឿននៃការបញ្ជូនថាមពលរវាងដុំសាក Warp Charge 30W ជាមួយដុំសាកថ្មលឿនបែបស្តង់ដាផ្សេងៗ ថាក្នុងរយៈពេល 30 នាទី ដូចគ្នា តើវាអាចធ្វើការបានកម្រិតណា?

 

 

 

 

 

 

 

 

 

 

 

ខាងក្រោមនេះ តារាងបង្ហាញម៉ូឌែលទូរសព្ទ និងដុំសាកថ្ម Fast Charge របស់ក្រុមហ៊ុនផលិតស្មាតហ្វូននីមួយៗ ដែលសុទ្ធតែមានល្បឿនលឿន ជាមួយកម្លាំងបញ្ជូនថាមពល (W) ខុសគ្នា៖

•    OnePlus 6T (Warp Charge 30W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 65%

•    OnePlus 6T (Dash Charge 20W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 55%

•    OPPO Lamborghini Edition (Super VOOC 50W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 95%

•    Moto Z3 (Turbo Charge 15W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 53%

•    Google Pixel 2 XL (USB-PD 15W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 35%

•    Vivo NEX S (Quick Charge 3.0 / 22.5W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 50%

•    Samsung Galaxy Note 9 (Adaptive Fast Charge 15W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 37%

•     Huawei Mate 20 Pro (Super Charge 40W) ក្នុងរយៈពេល 30 នាទី ទទួលបានថាមពល 74%

 

ជាលទ្ធផលចុងក្រោយ យើងក៏ទទួលបានចម្លើយ គឺថាដុំសាកមានកម្លាំង 50W ប្រើប្រាស់បច្ចេកវិទ្យា Super VOOC របស់ OPPO នោះ អាចសាកថ្មបានលឿនជាងគេ ដោយរយៈពេល 30 នាទី ទទួលបានថាមពល 95%។ បន្ទាប់មកទៀត គឺដុំសាកមានកម្លាំង 40W ប្រើប្រាស់បច្ចេកវិទ្យា Super Charge របស់ Huawei ដោយរយៈពេល 30 នាទី ទទួលបានថាមពល 74% រួចទើបបន្តដល់ Warp Charge 30W របស់ក្រុមហ៊ុន OnePlus តែម្តង ដែលរយៈពេល 30 នាទី ទទួលបានថាមពល 65%។

 

លេខរៀងបន្តបន្ទាប់ ប្រិយមិត្តអាចមើលក្នុងតារាងខាងលើបាន!

 

 ដកស្រង់ចេញពីhttp://cambo-report.com/article/14810