Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របៀបដោះ​លេខ​សម្ងាត់​កម្មវិធីNoteលើiOSប្រសិន​បើ​អ្នក​​ភ្លេច!

  • បោះពុម្ព

មិត្តអ្នកអាន មួយចំនួនប្រហែលជាប្រើប្រាស់ច្រើនលើកម្មវិធី Notes ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ។

ហើយកម្មវិធី Notes នេះ អាប់ដេតឲ្យដាក់លេខសម្ងាត់លើ Note ដែលនៅក្នុងនោះបាន តាំងពីជំនាន់ iOS9 មកម្ល៉េះ ទើបអភិវឌ្ឍន៍មកដល់ជំនាន់ iOS12.1 នេះ កម្មវិធីនេះ មានមុខងារកាន់តែច្រើនសំបូរបែប អាចឲ្យអ្នកប្រើប្រាស់វាកើនឡើង ណាមួយងាយស្រួលលាក់រាល់ការកត់ត្រាសំខាន់ៗបាន។

 

អ្នកប្រើប្រាស់ខ្លះក៏ជួបបញ្ហាភ្លេចលេខសម្ងាត់ដែលបានដាក់លើNoteដែលកត់ត្រារួចរបស់ពួកគេដូច្នេះយើងចង់

ប្រាប់ថាកុំបារម្មណ៍អីហើយការដោះស្រាយនិងដោះលេខសម្ងាត់នេះក៏ងាយស្រួលផងដែរ អាចឲ្យអ្នកប្រើ

ប្រាស់ធ្វើការអនុវត្តន៍តាមបាននិងអាចប្រើប្រាស់នៅពេលណាមួយដែលអ្នកភ្លេចលេខសម្ងាត់របស់ Note ដែលអ្នកបានដាក់នោះ។

 

សូមអានបន្តនៅខាងក្រោមពីរបៀប Reset លេខសម្ងាត់ចោល និងដាក់លេខសម្ងាត់ថ្មី៖

• ចូលទៅកាន់ Settings ចុចយក Notes

• រើសយក Password

• ទើបបានចុច Reset Password

 

•នៅពេលនោះនឹងចេញផ្ទាំងមួយដើម្បីឲ្យអ្នកវាយលេខសម្ងាត់របស់AppleID ដែលអ្នកបានដាក់ប្រើលើ

iPhoneនោះព្រោះជាប្រព័ន្ធសុវត្ថិភាព ចង់សម្គាល់ថាអ្នកពិតជាម្ចាស់កម្មសិទ្ធិលើ iPhone នោះ

•    បន្ទាប់ពីវាយលេខសម្ងាត់ Apple ID បានត្រឹមត្រូវ វានឹងអនុញ្ញាតឲ្យអ្នកដាក់លេខសម្ងាត់ថ្មីភ្លាម

 

វិធីសាស្រ្តនេះពិតជាងាយស្រួលមែនទែនតែអ្នកប្រើប្រាស់ខ្លះគាត់មិនសូវចាប់អារម្មណ៍ ដូច្នេះយើងចង់

ណែនាំដល់អ្នកប្រើប្រាស់គ្រប់គ្នាបានដឹង និងទុកជាចំណេះដឹង ឬចែករំលែកដល់អ្នកស្គាល់គ្នាដែល

ចូលចិត្តស្វែងយល់ពីចំណេះដឹងទាក់ទងនឹងផលិតផលរបស់ពួកគេកំពុងប្រើប្រាស់។

ដកស្រង់ចេញពីhttp://cambo-report.com/article/14616