Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជួប​ជាមួយ DJI Osmo កាមេរ៉ា​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ ឬធ្វើ Vlog

  • បោះពុម្ព

យើងធ្លាប់តែឃើញក្រុមហ៊ុន DJI ផលិតនូវម៉ាស៊ីន Drone ហោះលើមេឃ ដើម្បីថតរូបភាព ពិសេសថតវីដេអូកម្រិតច្បាស់ ជាច្រើនម៉ូឌែល ដេញស៊េរីទៅតាមឆ្នាំ ក៏ដូចជាឧបករណ៍ត្រកូល Osmo សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនកាន់ថតពេញៗដៃ

ដែលជួយច្រើនទៅដល់ការផលិតវីដេអូ។ មកដល់ចុងឆ្នាំ 2018 នេះ វាគឺជារឿងភ្ញាក់ផ្អើលមួយទៀតនៅពេល DJI លូកដៃចូលកាន់តែជ្រៅ ចូលទីផ្សារកាមេរ៉ា ដែលនឹងធ្វើឲ្យបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។

ជួបជាមួយ DJI Osmo Pocket កាមេរ៉ាសម្រាប់ថតវីដេអូ ដែលមានទំហំតូច ងាយស្រួលទុកដាក់ យកតាមខ្លួន និងផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយវាជាប្រភេទកាមេរ៉ាតូច តែមានដងកាន់ ងាយស្រួលដេញថតសកម្មភាពប្រើប្រាស់តែដៃម្ខាង មិនចាំបាច់ប្រើដៃពីរ។ DJI OSmo Pocket បំពាក់មកជាមួយនឹងសេនស័រទំហំ 1/2.3 ជាប្រភេទ CMOS មានកែវលែន ដែលមានកម្រិត Aperture ធំបំផុត f/2.0 អាចថតក្នុងកម្រិតមុំ 80 ឌឺក្រេ និងអាចថតរូបសន្លឹកបានក្នុងទំហំ 12 មេហ្គាភិចសែល។ ជាងនេះទៅទៀត មុខងារថតវីដេអូគឺជាចំនុចស្នូល ដែលវាអាចថតបានរហូតដល់កម្រិត 4K ក្នុងល្បឿន 60fps ពិតជាពិសេស ហើយក៏អាចកំណត់ធ្លាក់មកថតត្រឹម 30fps ក៏បាន ឬចង់ទំលាក់កម្រិត Resolution ចុះមក 2K ឬ 1080p ក៏បានតាមការកំណត់ ដែលវាមានមុខងារទប់លំនឹង 3-axis ជួយការពាររំញ័របានយ៉ាងប្រសើរ ដូច្នេះអ្នកប្រើប្រាស់មិនត្រឹមតែអាចកាន់វាជាប់ដៃនោះទេ វាអាចភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗទៀតបាន អាចភ្ជាប់ជាមួយនឹងសត្វ វត្ថុ ឬចុះមុជទឹកសាប ទឹកប្រៃបានទាំងអស់ ជាមួយនឹងជំនួយកែវលែនការពារទឹក និងធូលីដូចវីដេអូខាងក្រោម៖

  https://youtu.be/jS-7aSIEJ3M

កាន់តែពិសេសទៀតនោះ ដើម្បីផ្ដល់ភាពងាយស្រួល DJI Osmo Pocket មានភ្ជាប់មកជាមួយនឹងអេក្រង់ពណ៌ Touchscreen មួយមករួចជាស្រេច អំណោយផលដល់ការថតរូប Selfie ឬថតវីដេអូខ្លួនឯង ហើយកាន់តែអស្ចារ្យសម្រាប់អ្នកថត Vlog ទៀតផង ព្រោះវាមិនត្រឹមតែការពាររំញ័របានល្អប៉ុណ្ណោះទេ វាក៏មានមុខងារ Tracking ដេញចាប់មុខទៀតផង ដែលនេះពិតជាពិសេសសម្រាប់ Vlogger ឬអ្នកថតវីដេអូកម្សាន្ត ដើម្បីធ្វើជាកម្រងអនុស្សាវរីយ៍ជាដើម ។ល។ DJI ក៏បើកសិទ្ធិឲ្យម្ចាស់កាមេរ៉ាមួយនេះភ្ជាប់ Osmo Pocket ទៅកាន់ស្មាតហ្វូនតាមឌុយ USB C និងរន្ធ Lightning ទៀតផង មានន័យថាម្ចាស់ iPhone ក៏ដូចជា Android អាចភ្ជាប់កាមេរ៉ានេះដើម្បីថត ដោយមើលតាមរយៈអេក្រង់ទំហំធំរបស់អ្នកបានយ៉ាងមានភាពងាយស្រួល ថែមទាំងរន្ធ Mic ស្រូបសម្លេង ដើម្បីធ្វើឲ្យប្រព័ន្ធសម្លេងកាន់តែល្អប្រសើរ។

 

Osmo Pocket ចាប់ផ្ដើមចេញលក់ហើយគិតចាប់ពីថ្ងៃនេះតទៅ តាមគេហទំព័រផ្លូវការរបស់ DJI ផ្ទាល់ក្នុងតម្លៃ USD 349$ ដែលនឹងត្រៀមដឹកជញ្ជូនទៅតាមបណ្ដាប្រទេសក្នុងរយៈពេល 2 សប្ដាហ៍ ហើយវាក៏នឹងមានលក់នៅតាមហាងលក់កាមេរ៉ាផ្សេងៗទៀត ក្នុងពេលឆាប់ៗខាងមុខនេះ!

ដកស្រង់ចេញពីhttp://cambo-report.com/article/14682